អភិវឌ្ឍវិស័យទេសចរណ៍វៀតណាមឲ្យក្លាយទៅជាគោលដៅទេសចរណ៍មានសុវត្ថិភាព
(VOVWORLD) - នាថ្ងៃទី ២៥ ខែឧសភា ក្នុងការផ្លាស់ប្តូរយោបល់ជាមួយអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមនៅខាងក្រៅសម័យប្រជុំរដ្ឋសភា មានសមាជិករដ្ឋសភាជាច្រើនរូប បានសម្តែងនូវការឯកភាពលើភាពចាំបាច់ត្រូវជម្រុញវិស័យសេដ្ឋកិច្ចទេសចរណ៍ឡើងវិញ បន្ទាប់ពីគ្រប់គ្រងបានជំងឺរាតត្បាត COVID-19។
រូបថតឧទាហរណ៍ (ប្រភព៖ baodulich.net.vn) |
លើសពីនេះទៀតសមាជិករដ្ឋសភានានាក៏បានឯកភាពលើគោលការណ៍ របស់រដ្ឋាភិបាល ជាពិសេសគឺការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ស្តីពីការធានាសុវត្ថិភាពនិងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងយ៉ាងម៉ឹងម៉ាត់ ប៉ុន្តែក៏ត្រូវចាត់វិធានការនិងដំណោះស្រាយដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដែលក្នុងនោះមានការអភិវឌ្ឍវិស័យទេសចរណ៍ដែលជា វិស័យសេដ្ឋកិច្ចមុខព្រួញដ៏សំខាន់មួយផងដែរ។ លោក Nguyen Quang Dung សមាជិក សភាមួយរូបមកពីមណ្ឌល Quang Nam បានអោយដឹងថា៖
«ក្នុងដំណាក់កាលដំបូងដោយមានការវាយតម្លៃចំពោះស្ថានភាពជំងឺរាតត្បាតនៅក្រៅប្រទេសកំពុងជួបប្រទះភាពស្មុគស្មាញដែរ ហើយយើងក៏ត្រូវមានគោលនយោបាយនានា ដូចជាដំណោះស្រាយធ្វើចត្តាឡីស័ក ហេតុដូច្នេះមានលទ្ធភាពជាបឋមក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ក៏ស្ថិតក្រោមការដាក់កំហិតផងដែរ។ ការបង្វែរទិសដៅ ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរណ៍ក្នុងស្រុកក៏ជាដំណោះស្រាយដ៏ល្អមួយសម្រាប់យើងក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ »៕