អាមេនីនិងអាស៊ែបៃហ្សង់ ឯកភាពគ្នាឈប់បាញ់គ្នាដោយឈរលើមូលដ្ឋានមនុស្សធម៌

(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថាប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានឯកភាពគ្នាអនុវត្តបទបញ្ជាឈប់បាញ់មួយដែលចូលជាធរមានចាប់ពីម៉ោង ១២ ថ្ងៃទី ១០ ខែតុលា ដើម្បីផ្លាស់ប្តូរអ្នកទោសនិងសាកសពរបស់អ្នកដែលត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ
អាមេនីនិងអាស៊ែបៃហ្សង់ ឯកភាពគ្នាឈប់បាញ់គ្នាដោយឈរលើមូលដ្ឋានមនុស្សធម៌ - ảnh 1 ផ្សែងបានផ្ទុះឡើងបន្ទាប់ពីការផ្ទុះអាវុធនៅក្នុងជម្លោះរវាងកងទ័ពអាមេនីនិងអាហ្សែបៃហ្សង់នៅទីក្រុងស្តេហ្វានថេតរដ្ឋធានីនៃតំបន់ជម្លោះ Nagorny-Karabakh នៅថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)

នាថ្ងៃទី ១០ ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថាប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានឯកភាពគ្នាអនុវត្តបទបញ្ជាឈប់បាញ់មួយដែលចូលជាធរមានចាប់ពីម៉ោង ១២ ថ្ងៃទី ១០ ខែតុលា ដើម្បីផ្លាស់ប្តូរអ្នកទោសនិងសាកសពរបស់អ្នកដែលត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ។

អាមេនីនិងអាស៊ែបៃហ្សង់ក៏បានឯកភាពគ្នាអនុវត្តការចរចារគ្នា ដោយឆ្ពោះទៅរកការដោះស្រាយជម្លោះ តែម្តង។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Serge Lavrov បានចេញសេចក្តីប្រកាសមួយ បន្ទាប់ពីកិច្ចចរចារគ្នាអូសបន្លាយអស់រយៈពេល ១០ ម៉ោងជាមួយសមភាគីអាមេនីនិងអាស៊ែបៃហ្សង់នៅទីក្រុងម៉ូស្គូនៃសហព័ន្ធរុស្ស៊ី នាព្រឹកថ្ងៃទី ១០ ខែតុលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ