អាមេនីនិងអាស៊ែបៃហ្សង់​ចាប់ផ្តើមការ​ចរចាសន្តិភាពថ្មីនៅអាមេរិក

(VOVWORLD) - នាថ្ងៃទី ២៧ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចាប់ផ្តើមការចរចាសម្ងាត់ជាមួយរដ្ឋមន្ត្រីការបរទេសអាមេនី និងរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់នៅការិយាល័យក្រសួងការបរទេស នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន។ 
អាមេនីនិងអាស៊ែបៃហ្សង់​ចាប់ផ្តើមការ​ចរចាសន្តិភាពថ្មីនៅអាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចាប់ផ្តើមការចរចាសម្ងាត់ជាមួយរដ្ឋមន្ត្រីការបរទេសអាមេនី និងអាស៊ែបៃហ្សង់។ (ប្រភព៖ TTXVN)

នេះគឺជាជុំទីពីរនៃការចរចាដែលអ្នកការទូតអាមេរិករូបនេះបានធ្វើជាអធិបតីរយៈពេលប៉ុន្មានខែថ្មីៗនេះ និងជាការខិតខំប្រឹងប្រែងថ្មីបំផុតសំដៅបញ្ឈប់ជម្លោះដែលបានផ្ទុះឡើងម្តងហើយម្តងទៀតរវាងអាមេនី និងអាស៊ែបៃហ្សង់។ កិច្ចចរចាសន្តិភាពក្រោមការសម្របសម្រួលរបស់អាមេរិក ត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកជឿជាក់ថា សន្តិភាពរវាងអាមេនី និងអាហ្សែបៃហ្សង់គឺជិតមកដល់ហើយ ការសន្ទនាដោយផ្ទាល់គឺជាគន្លឹះដើម្បីដោះស្រាយបញ្ហានៅតែកកស្ទះ និងសម្រេចបានសន្តិភាពយូរអង្វែង។

ទាក់ទងនឹងភាពតានតឹងរវាងអាមេនី និងអាស៊ែបៃហ្សង់ កាលពីដើមខែមិថុនានេះ លោក Armen Grigoryan លេខាធិការក្រុមប្រឹក្សាសន្តិសុខអាមេនី បានវាយតម្លៃថា មានឱកាសសម្រាប់ទីក្រុង Yerevan និង Baku ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅចុងឆ្នាំនេះ តាមនោះបញ្ឈប់ជម្លោះដែលអូសបន្លាយរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ទន្ទឹមនឹងនោះ រុស្ស៊ី អាមេរិក និងសហភាពអឺរ៉ុប ក៏កំពុងខិតខំប្រឹងប្រែងដើម្បីជំរុញគោលដៅនៃការកសាងសន្តិភាពយូរអង្វែងរវាងអាមេនី និងប្រទេសជិតខាងអាស៊ែបៃហ្សង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ