អាមេរិក​ -​ EU ទទួលស្គាល់ការបោះជំហានក្នុងការចរចាររវាងអ៊ីរ៉ង់និង P5+1

អាមេរិក​ -​ EU ទទួលស្គាល់ការបោះជំហានក្នុងការចរចាររវាងអ៊ីរ៉ង់និង P5+1 - ảnh 1
ការចរចារថ្នាក់អនុ ប្រធានរវាងអ៊ីរ៉ងនិងសហភាពអឺរ៉ុប (EU) ទទួលបានការបោះជំហាន។
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១០ មករា លោក Michael Mann អ្នកនាំពាក្យនៃតំណាងជាន់
ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់ សហភាពអឺរ៉ុប
លោកស្រី Catherine Ashton បានឲ្យដឹងថា៖ ការចរចារថ្នាក់អនុ ប្រធានរវាងអ៊ីរ៉ងនិង
សហភាពអឺរ៉ុប (EU) ទទួលបានការបោះជំហានលើគ្រប់វិស័យទាក់ទិនដល់ការអនុវត្ត
កិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីអំពីកម្មវិធីនុយក្លែអ៊ែរ របស់អ៊ីរ៉ង់។ នាថ្ងៃដ៏ដែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki ក៏បានអះអាងថា៖ ការចរចារថ្នាក់ឯកទេសអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ទទួលបានការរីចំរើនយ៉ាង
សកម្មផងដែរ។ មុននោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានឲ្យដឹងថា៖ ការខ្វែងគំនិតរវាង Tehran និងក្រុម P5+1 អំពីការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្ន
ត្រូវបានដោះស្រាយ។ ការចរចារថ្នាក់ឯកទេសលើកទី ៣ រវាងភាគីទាំង ២ បានបញ្ចប់
នៅទីក្រុង Geneva (ស្វីស) នាថ្ងៃទី ១០ មករា កន្លងមក។ ភាគីទាំង ២ បានឯកភាពអំពី
រាល់ បញ្ហាដែលនៅសេសសល់។តាមគំរោងភាគីនានានឹងចេញសេចក្តីថ្លែងការក្នុង
រយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ