អាមេរិក កាណាដានឹងធ្វើសហអធិបតីសន្និសីទអន្តរជាតិអំពីបញ្ហាកូរ៉េខាងជើង

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson នាថ្ងៃទី១៩ ធ្នូ បានទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅកាណាដាសំដៅជំរុញទំនាក់ទំនងទ្វេភាគីនិង ពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង។
អាមេរិក កាណាដានឹងធ្វើសហអធិបតីសន្និសីទអន្តរជាតិអំពីបញ្ហាកូរ៉េខាងជើង - ảnh 1 ករណីបាញ់បង្ហោះកាំជ្រួចមួយលើករបស់កូរ៉េខាងជើង (រូបថត៖ Reuters)

 ថ្លែងមតិក្នុងសន្និសីទកាសែតរួមនាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Chrystia

Freeland និងសមភាគីអាមេរិកលោក Rex Tillerson ឲ្យដឹង ថា ប្រទេសទាំង២នឹងធ្វើសហអធិបតី

សន្និសីទអន្តរជាតិអំពីកូរ៉េខាងជើងនៅ ទីក្រុង Vancouver របស់កាណាដានាថ្ងៃទី១៦ មករាឆ្នាំ

២០១៨។កិច្ចប្រជុំនេះនឹង មានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសជាច្រើន សំដៅ

ជំរុញខ្លាំងនូវ ការខំប្រឹងប្រែងការទូតដើម្បីឧបទ្វីបកូរ៉េមានសន្តិសុខ ភាពសម្បូររុងរឿងនិងគ្មាន

អាវុធនុយគ្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ