អាមេរិក កូរ៉េខាងជើងធ្វើការចរចារអំពីការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហាន

(VOVWORLD) -នាថ្ងៃទី ១៥ ខែកក្កដា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានធ្វើការចរចា អំពីការប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបានស្លាប់ក្នុងសង្គ្រាមកូរ៉េខាងជើង (ឆ្នាំ១៩៥០-១៩៥៣)។
អាមេរិក កូរ៉េខាងជើងធ្វើការចរចារអំពីការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហាន - ảnh 1 អាមេរិក កូរ៉េខាងជើងធ្វើការចរចារអំពីការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហាន

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាបបានដកស្រង់សម្តីរបស់មន្រ្តីកូរ៉េខាងត្បូងដោយអះអាងថានឹងមានជំនួបមួយរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងអំពីការប្រគល់អដ្ឋិធាតុទាហានអាមេរិចនៅឯភូមិឈប់បាញ់ Panmunjom។ យោងតាម ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាបនិងKyodo កិច្ចចរចារនៅថ្ងៃទី ១៥ ខែកក្កដា ត្រូវបានគេរំពឹងថានឹងផ្តោតលើព័ត៌មានជាលម្អិតដូចជាពេលវេលានិងរបៀបនៃ ការប្រគល់អដ្ឋិធាតុ។ ក្រៅពីនោះ ទីក្រុងព្យុងយ៉ាងក៏អាចលើកឡើងលក្ខខណ្ឌ មួយចំនួនឬដាក់ចេញកិច្ចពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងបញ្ជាឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ