អាមេរិក កូរ៉េខាងត្បូងនិងជប៉ុនសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធា

(VOVWORLD) - ក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែមេសា តាមម៉ោងតំបន់ ប្រធាន JCS លោកឧត្តមសេនីយ៍ Won In-choul, ឧត្តមសេនីយ៍អាមេរិក Mark Milley និងឧត្តមសេនីយ៍ជប៉ុន Koji Yamazaki បានចែករំលែកការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងពិភាក្សាអំពីសារៈសំខាន់នៃការជំរុញសណ្តាប់ធ្នាប់អន្តរជាតិឈរលើច្បាប់ក្នុងតំបន់។  

គណៈសេនាធិការចំរុះកូរ៉េខាងត្បូង (JCS) បានលើកឡើងនៅថ្ងៃទី ៣០ ខែមេសាថា មន្ត្រីយោធាកំពូលរបស់កូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបានជួបពិភាក្សាគ្នានៅកោះហាវ៉ៃដោយសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងបរិបទមានការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង។

ក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែមេសា តាមម៉ោងតំបន់ ប្រធាន JCS លោកឧត្តមសេនីយ៍ Won In-choul, ឧត្តមសេនីយ៍អាមេរិក Mark Milley និងឧត្តមសេនីយ៍ជប៉ុន Koji Yamazaki បានចែករំលែកការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងពិភាក្សាអំពីសារៈសំខាន់នៃការជំរុញសណ្តាប់ធ្នាប់អន្តរជាតិឈរលើច្បាប់ក្នុងតំបន់។  យោងតាមឧត្តមសេនីយ៍ Won In-choul កិច្ចសហប្រតិបត្តិការត្រីភាគីមានសារៈសំខាន់ណាស់ចំពោះសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េនិងអាស៊ីភាគឥសាន ។ នាយឧត្តមសេនីយ៍ Yamazaki របស់ជប៉ុនក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ Mark Milley បានបញ្ជាក់ជាថ្មីនូវ “ការប្តេជ្ញាចិត្តដ៏មុតមាំ” របស់អាមេរិកក្នុងការការពារសម្ព័ន្ធមិត្តទាំងពីរនៅអាស៊ីភាគឥសាននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ