អាមេរិក - កូរ៉េខាងត្បូងបានអះអាងសារជាថ្មីម្តងទៀតនូវសម្ព័ន្ធភាពដ៏រឹងមាំ

(VOVWORLD) -     រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាមេរិក លោក Mark Esper នាថ្ងៃទី ២៥ ខែមិថុនាកន្លងទៅ។
អាមេរិក - កូរ៉េខាងត្បូងបានអះអាងសារជាថ្មីម្តងទៀតនូវសម្ព័ន្ធភាពដ៏រឹងមាំ - ảnh 1  រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និងរដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាមេរិក លោក Mark Esper

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរបានអះអាងសារជាថ្មីម្តងទៀតនូវការបន្តគាំទ្រដល់ការខិតខំប្រឹងប្រែងផ្នែកការទូតទ្វេភាគី សំដៅរំលាយអាវុធនុយក្លេអ៊ែរឧបទ្វីបកូរ៉េ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងការពារជាតិដ៏ រឹងមាំ។ ទន្ទឹមនឹងនេះរដ្ឋមន្ដ្រីទាំងពីរ ក៏បានប្តេជ្ញារក្សាខ្សែទំនាក់ទំនងយ៉ាងស្អិត     រមួតដើម្បីធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវសម្ព័ន្ធភាពរវាងអាមេរិកនិងកូរ៉េខាងត្បូង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ