អាមេរិក៖ គណបក្សសាធារណរដ្ឋបានតែងតាំងសមាជិកសភា លោក​ Steve Scalise ធ្វើជាប្រធានសភាតំណាងរាស្ត្រ​

(VOVWORLD) - សមាជិកសភានៃណបក្សសាធារណរដ្ឋអាមេរិក នាថ្ងៃទី ១១ ខែតុលា បានធ្វើកិច្ចប្រជុំសម្ងាត់និងបោះឆ្នោតផ្ទៃក្នុងដើម្បីតែងតាំងបេក្ខជនរបស់គណបក្សនេះសម្រាប់តំណែងជាប្រធានសភាតំណាងរាស្ត្រ។
អាមេរិក៖ គណបក្សសាធារណរដ្ឋបានតែងតាំងសមាជិកសភា លោក​ Steve Scalise ធ្វើជាប្រធានសភាតំណាងរាស្ត្រ​ - ảnh 1សមាជិកសភាមកពីគណបក្សសាធារណរដ្ឋអាមេរិក លោក Steve Scalise ។ រូបថត៖ AFP/TTXVN

មេដឹកនាំសំឡេងភាគច្រើននៅសភាតំណាងរាស្ត្រ សមាជិកសភាលោក Steve Scalise បានវ៉ាដាច់បេក្ខជន Jim Jordan ដើម្បីក្លាយជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋសម្រាប់មុខតំណែងជាប្រធានសភាតំណាងរាស្ត្រ។ ទន្ទឹមនឹងនោះ គណបក្សប្រជាធិបតេយ្យបានបង្រួបបង្រួមគ្នាដើម្បីតែងតាំងសមាជិកសភា លោក Hakim Jeffries សម្រាប់មុខតំណែងនេះ។ ភ្លាមៗបន្ទាប់ពីការបោះឆ្នោត ប្រធានស្តីទីសភាតំណាងរាស្រ្តលោក Patrick McHenry បានឲ្យដឹងថា ស្ថាប័ននេះនឹងឈប់សម្រាកជាបណ្តោះអាសន្ន ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ដល់សមាជិកសភា លោក Steve Scalise ដើម្បីចលនាសមាជិកសភានៅក្នុងគណបក្សរបស់លោកឱ្យបោះឆ្នោតជូនគាត់។

សភាតំណាងរាស្រ្តអាមេរិកបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋដែលមានអាសនៈ ២២១ បើធៀបនឹងអាសនៈ ២១២ របស់គណបក្សប្រជាធិបតេយ្យ។ ដូច្នេះ លោក Steve Scalise ត្រូវការយ៉ាងហោចណាស់ ២១៧សំឡេង ដើម្បីទទួលជ័យជម្នះ  ខណៈដែលសមាជិកសភាមកពីគណៈបក្សប្រជាធិបតេយ្យទាំង ២១២រូបប្រាកដណាស់ថា នឹងបោះឆ្នោតឱ្យបេក្ខជនរបស់ខ្លួនគឺលោក Hakim Jeffries ។

ប្រសិនបើដំណើរការបោះឆ្នោតអូសបន្លាយយូរនិងរងការជាប់គាំង សភាតំណាងរាស្រ្តអាមេរិកនឹងបន្តជាប់គាំង ដែលធ្វើឱ្យសកម្មភាពនីតិប្បញ្ញត្តិរបស់សភាអាមេរិកជាប់គាំង នៅចំពោះមុខនេះគឺថវិកាប្រតិបត្តិការរបស់រដ្ឋាភិបាលសហរដ្ឋក្នុងឆ្នាំសារពើពន្ធថ្មីនេះ មិនត្រូវបានអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ