អាមេរិក៖ គោលនយោបាយកិច្ចការបរទេសខ្លាំងក្លាត្រូវដើររួមជាមួយកង ទ័ពខ្លាំងក្លា

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានប្រកាសគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកក្រោមរដ្ឋអំណាច របស់ប្រធានាធិបតី Donald Trump ក្នុងនោះ អះអាងនូវគោលនយោបាយកិច្ចការ បរទេសរឹងមាំមួយត្រូវរួមជាមួយកងទ័ពខ្លាំងក្លា ហើយអះអាងនឹងនាំបណ្ដា ប្រទេសសម្ព័ន្ធមិត្តវិលត្រឡបមកឋានៈសមភាពឡើងវិញក្នុងគោលនយោបាយ កិច្ចការបរទេសរបស់អាមេរិក។ 
អាមេរិក៖ គោលនយោបាយកិច្ចការបរទេសខ្លាំងក្លាត្រូវដើររួមជាមួយកង ទ័ពខ្លាំងក្លា - ảnh 1 អាមេរិក៖ គោលនយោបាយកិច្ចការបរទេសខ្លាំងក្លាត្រូវដើររួមជាមួយកង ទ័ពខ្លាំងក្លា (VNA)

(VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានប្រកាសគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកក្រោមរដ្ឋអំណាច របស់ប្រធានាធិបតី Donald Trump ក្នុងនោះ អះអាងនូវគោលនយោបាយកិច្ចការ បរទេសរឹងមាំមួយត្រូវរួមជាមួយកងទ័ពខ្លាំងក្លា ហើយអះអាងនឹងនាំបណ្ដា ប្រទេសសម្ព័ន្ធមិត្តវិលត្រឡបមកឋានៈសមភាពឡើងវិញក្នុងគោលនយោបាយ កិច្ចការបរទេសរបស់អាមេរិក។ ថ្លែងមតិចំពោះមុខបណ្ដាបុគ្គលិកក្រសួងការបរ ទេស លោក Rex Tillerson សង្កត់ធ្ងន់ទៅលើទិសស្លោក «ប្រទេសអាមេរិកជួរ មុខ» គឺជាអទិភាពសន្តិសុខជាតិនិងភាពសម្បូររុងរឿងសេដ្ឋកិច្ចរបស់អាមេរិក ប៉ុន្តែប្រការនេះមិនមែនមានន័យថា៖ នឹងធ្វើហានិភ័យទៅលើប្រទេសដទៃលើពិភពលោកទេ។ លោកបានចាត់ទុកថា៖ ក្នុងប៉ុន្មានទស្សវត្សកន្លងទៅ អាមេរិកបានប្រមូលផ្តុំទៅលើសកម្មភាពសេដ្ឋកិច្ចជាមួយបណ្ដាខឿនសេដ្ឋកិច្ចពេកទើបនាំឲ្យគោលនយោបាយក្លាយទៅជាអសមភាព។ ស្តីអំពីបញ្ហា ស.ប.ប.ក អ្នកប្រមុខផ្នែកការទូតអាមេរិកបានឲ្យដឹងថា៖ គោលនយោបាយរបស់អាមេរិកគឺបង្កើនកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូងនិងជប៉ុនជាមួយមហាអំណាចក្នុងតំបន់ដូចជា៖ រុស្ស៊ីនិងចិនឆ្ពោះទៅការគ្មាននុយក្លេ អ៊ែរឧបទ្វីបកូរ៉េ។       

រដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់ទៀតថា៖ ប្រទេសនេះមានសក្តា នុភាពសហប្រតិបត្តិការលើគ្រប់វិស័យហើយពង្រឹងនិងពង្រីកឋានៈដឹកនាំក្នុង តំបន់ រួមមានបញ្ហាសន្តិសុខ ពាណិជ្ជកម្មនិងបញ្ហាលើសមុទ្រខាងកើត។ ទាក់ទិន ដល់បញ្ហានៅមជ្ឈឹមបូព៌ា លោក Tillerson អះអាងថា៖ អាមេរិកនឹងវាយបរាជ័យ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស ព្រមទាំង បើកទូលាយសកម្មភាពរបស់កងទ័ព ចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មលើគ្រប់រណសិរ្ស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ