អាមេរិក ចិន បន្តការចរចារស្ដីពីទំនាក់ទំនងយោធា

(VOVWORLD) - នេះគឺជាការចរចាលើកដំបូងស្តីពីទំនាក់ទំនងយោធារវាងប្រទេសទាំងពីរចាប់តាំងពីកិច្ចចរចាតាមអ៊ីនធឺណិតនៅចុងឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសមួយកាលពីម្សិលមិញ (ថ្ងៃទី ៥ ខែមេសា) ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក (INDOPACOM) បានឲ្យដឹងថា តំណាងយោធានៃសហរដ្ឋអាមេរិក និងចិនបានធ្វើការចរចាថ្នាក់ក្រុមការងារស្តីពីកិច្ចព្រមព្រៀងពិគ្រោះយោបល់យោធាដែនសមុទ្រនៅកោះហាវ៉ៃ (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសាកន្លងទៅ។ នេះគឺជាការចរចាលើកដំបូងស្តីពីទំនាក់ទំនងយោធារវាងប្រទេសទាំងពីរចាប់តាំងពីកិច្ចចរចាតាមអ៊ីនធឺណិតនៅចុងឆ្នាំ២០២១។

លោកវរសេនីយ៍ឯកកងទ័ពជើងគោកលោក Ian Francis ប្រធានក្រុមចរចារបស់សហរដ្ឋអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះគឺជា "ឧបករណ៍សំខាន់សម្រាប់ INDOPACOM ដើម្បីពិភាក្សាដោយផ្ទាល់អំពីសុវត្ថិភាពក្នុងសកម្មភាពផ្លូវអាកាស និងសមុទ្រ" ជាមួយយោធាចិន។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងបើកចំហ ដោយផ្ទាល់ និងច្បាស់លាស់ជាមួយយោធាចិន ក៏ដូចជាជាមួយកងកម្លាំងយោធាផ្សេងទៀតទាំងអស់នៅក្នុងតំបន់ ដើម្បីជៀសវាងព័ត៌មានមិនពិត។ ក្នុងកិច្ចចរចាក្នុងសប្តាហ៍នេះ មន្ត្រីអាមេរិក និងចិនបានពិភាក្សាអំពីការថែរក្សាលក្ខណជំនាញវិជ្ជាជីវៈ និងសុវត្ថិភាពក្នុងប្រតិបត្តិការដែនសមុទ្រ និងអាកាសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ