អាមេរិក - ចិនបានឈានដល់សម្រេចបានមួយផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម
(VOVWORLD) - សហរដ្ឋអាមេរិកនិងចិនកាលពីថ្ងៃទី ១១ ខែតុលាបានឈានដល់សម្រេចបាននូវមួយផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ទាប់ពីកិច្ចចរចារថ្នាក់ជាន់ខ្ពស់ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (ប្រទេសអាមេរិក)។
ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ AFP) |
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក លីវហេ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានជូនដំណឹងថាអាមេរិកនិងចិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗនៅដំណាក់កាលទី ១ ស្តីពីកម្មសិទ្ធិបញ្ញា សេវាកម្មហិរញ្ញវត្ថុនិងការជួញដូរកសិផលធំៗ។ លោក ដូណាល់ត្រាំ ក៏បានឲ្យដឹងថាភាគីទាំងពីរកំពុងខិតជិតដល់សម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ហើយនឹងចំណាយពេលប្រហែល ៥ សប្តាហ៍ទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរផងដែរ៕