អាមេរិក - ចិនបន្តចរចាពាណិជ្ជកម្មនៅសប្តាហ៍ក្រោយ

(VOVWORLD) - នាពីថ្ងៃ ២៣ មេសា សេតវិមានបានប្រកាសថាតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin នឹងទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចចរចារពាណិជ្ជកម្មដែលចាប់ផ្តើមប្រារព្ធឡើងពីថ្ងៃទី ៣០ ខែមេសាខាងមុខ។
អាមេរិក - ចិនបន្តចរចាពាណិជ្ជកម្មនៅសប្តាហ៍ក្រោយ - ảnh 1ទិដ្ឋភាពនៃកិច្ចចរចារពាណិជ្ជកម្មរវាងអាមេរិកនិងចិនកាលពីថ្ងៃទី២១ ខែកុម្ភះនៅទីក្រុងវ៉ាស៊ីនតោន

យោងតាមសេតវិមាន កិច្ចចរចារនៅសប្តាហ៍ក្រោយននៅទីក្រុងប៉េកាំងនេះ នឹងផ្តោតលើបញ្ហាពាណិជ្ជកម្ម រួមមានសិទ្ធិរក្សាកម្មសិទ្ធិបញ្ញា ការផ្ទេរ      បច្ចេកវិទ្យាដោយមានការចាប់បង្ខំ របងឥតពន្ធដារ កសិកម្ម សេវាកម្មទិញទំនិញ និងអនុលោមតាមបទប្បញ្ញត្តិ។ បើតាមការគ្រោងទុក ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He  នឹងដឹកនាំគណៈប្រតិភូចិនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការចរចារបន្ថែមទៀតដែលចាប់ផ្តើមពីថ្ងៃទី ៨ ខែឧសភាខាងមុខ។ គួរបញ្ជាក់ថា នាថ្ងៃទី ៥ ខែមេសា ក្រុមអ្នកចរចាអាមេរិក និងចិនបានបញ្ចប់ជុំចរចាថ្មីៗបំផុត ក្រោយរយៈពេល ៣ ថ្ងៃធ្វើការនៅវ៉ាស៊ីនតោន ក៏ប៉ុន្តែមិនសម្រេចបានកិច្ចព្រមព្រៀងជាក់លាក់ណាមួយដោយសារភាគីទាំងពីរ "នៅតែមានការងារសំខាន់ៗ"ត្រូវការចរចាគ្នាបន្តទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ