អាមេរិក - ចិនមានសុទិដ្ឋិនិយមអំពីយថាទស្សន៍ទទួលបានការព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី
(VOVWORLD) -អាមេរិក និងចិនកំពុងខិតខំប្រឹងប្រែងកែប្រែការព្រមព្រៀងនេះឲ្យសមស្រប និងសមភាពថែមទៀត សំដៅធានាផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ TTXVN) |
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានអះអាងថា វ៉ាស៊ីនតោននិង ប៉េកាំងជិតសម្រេចបានការព្រមព្រៀងមួយ សំដៅបញ្ឈប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាសេដ្ឋកិច្ចធំបំផុតពិភពលោក។ ការប្រកាសរបស់ប្រមុខក្រសួងការបរទេសរូបនេះបានរួមចំណែកពង្រឹងព័ត៌មានសុទិដ្ឋិនិយម ដែលមជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរបានអះអាងអំពីដំណើការចរចានាពេលកន្លងទៅនៅវ៉ាស៊ីនតោន។
នាថ្ងៃទី ៤ ខែមិនា ឆ្លើយសម្ភាសន៍វិទ្យុសម្លេង Iowa និងស្ថានីយ៍ទូរទស្សន៍ លោករដ្ឋមន្ត្រីការបរទេស Mike Pompeo បានសម្ដែងក្ដីសង្ឈឹមថាប្រទេសទាំងពីរអាចឯកភាពគ្នាលើការព្រមព្រៀងមួយ នាប៉ុន្មានសប្ដាហ៍ខាងមុខ ដើម្បីប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរនេះធ្វើពាណិជ្ជកម្មប្រកដោយសមភាព។ អាមេរិក និងចិនកំពុងខិតខំប្រឹងប្រែងកែប្រែការព្រមព្រៀងនេះឲ្យសមស្រប និងសមភាពថែមទៀត សំដៅធានាផលប្រយោជន៍សម្រាប់ភាគីទាំងពីរផងដែរ៕