អាមេរិក ជប៉ុន កូរ៉េខាងត្បូង គ្រោងនឹងបើកកិច្ចប្រជុំស្តីពីបញ្ហាកូរ៉េខាងជើង
(VOVWORLD) - ក្រសួងការបរទេសកូរ៉េខាងត្បូងនៅថ្ងៃទី ៤ ខែមេសា បានឲ្យដឹងថាបេសកជនជាន់ខ្ពស់ទទួលបន្ទុកបញ្ហានុយក្លេអ៊ែររបស់ប្រទេសនេះ រួមជាមួយសមភាគីអាមេរិក និងជប៉ុន នឹងបើកកិច្ចប្រជុំត្រីភាគីក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបញ្ហាសន្តិសុខជាច្រើនទៀត។
មីស៊ីលនាំផ្លូវរបស់កូរ៉េខាងជើងត្រូវបានបាញ់សាកល្បងកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ (រូបថត៖ Yonhap/TTXVN) |
ជាក់ស្តែង យោងតាមផែនការ ប្រធានក្រុមចរចានុយក្លេអ៊ែររបស់កូរ៉េខាងត្បូង លោក Kim Gunn នឹងជួបជាមួយសមភាគីអាមេរិក លោក Sung Kim និងសមាភាគីជប៉ុន លោក Takehiro Funakoshi នៅថ្ងៃសុក្រ ទី៧ ខែមេសា នៅទីក្រុងសេអ៊ូល រដ្ឋធានីរបស់ប្រទេស។ នាថ្ងៃស្អែក លោក Kim Gunn ក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយសមភាគីទាំងពីររូបផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lim Soo-suk បានឲ្យដឹងថា មន្ត្រីទាំងបីរូបនឹងពិភាក្សាគ្នាអំពីស្ថានភាពនៅឧបទ្វីបកូរ៉េ ក៏ដូចជាវិធីដើម្បីឆ្លើយ តបទៅនឹងការវិវឌ្ឍន៍នាពេលថ្មីៗនៅក្នុងតំបន់៕