អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបើកកិច្ចប្រជុំពិភាក្សាអំពីបញ្ហាលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) -ភាគីទាក់ទិននានា បាន ឯកភាពគ្នានូវប្រការសំខាន់ៗគឺមិនប្រព្រឹត្តិកំហុសឆ្គងពីអតីតកាល ហើយសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគតផងដែរ។
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបើកកិច្ចប្រជុំពិភាក្សាអំពីបញ្ហាលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ - ảnh 1 លុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

នាចុងសប្តាហ៍កន្លងទៅ ទីប្រឹក្សាសន្តិសុខជាតិជួរមុខគេរបស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានបើកកិច្ចប្រជុំពិភាក្សាអំពីបញ្ហាលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ប្រមុខខុទ្ទកាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong បានមានជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mc Master និងទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក Shotaro Yachi ក្នុងរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៨ មិនា ដើម្បី ពិភាក្សាអំពីជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ជាមួយថ្នាក់ដឹកនាំសាធារណរដ្ឋ ប.ប.ក លោក Kim Jong-un ក៏ដូចជាជំនួបរវាង លោក Kim Jong-un ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ។ ភាគីទាក់ទិននានា បាន ឯកភាពគ្នានូវប្រការសំខាន់ៗគឺមិនប្រព្រឹត្តិកំហុសឆ្គងពីអតីតកាល ហើយសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ