អាមេរិក ជប៉ុន និងហ្វីលីពីន មានការព្រួយបារម្ភចំពោះ​សន្តិសុខដែនសមុទ្រ

(VOVWORLD) - អាមេរិក ជប៉ុន និងហ្វីលីពីន បានសម្តែងការព្រួយបារម្ភចំពោះយុទ្ធសាស្ត្រ "តំបន់ពណ៌ប្រផេះ" ជាពិសេសនៅសមុទ្រ  Hoa Tung និងសមុទ្រខាងកើត។
អាមេរិក ជប៉ុន និងហ្វីលីពីន មានការព្រួយបារម្ភចំពោះ​សន្តិសុខដែនសមុទ្រ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។ (ប្រភពBenarnews)

កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) នៅថ្ងៃទី ២២ ខែកក្កដាបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់មកពីកងកម្លាំងប្រដាប់អាវុធហ្វីលីពីន កងកម្លាំងស្វ័យការពារជប៉ុន និងបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក ទើបបានជួបប្រជុំគ្នានៅទីស្នាក់ការកណ្តាល Camp Aguinaldo នៅទីក្រុង Quezon ប្រទេសហ្វីលីពីន ដើម្បីចែករំលែកក្តីកង្វល់ចំពោះសន្តិសុខដែនសមុទ្រ និងស្វែងរកមធ្យោបាយកែលម្អអន្តរប្រតិបត្តិការ ជួយនាំមកនូវសន្តិភាព ស្ថិរភាពក្នុងតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅក្នុងជំនួបនេះ ភាគីទាំងបីបានសម្តែងការព្រួយបារម្ភចំពោះយុទ្ធសាស្ត្រ "តំបន់ពណ៌ប្រផេះ" ជាពិសេសនៅសមុទ្រ  Hoa Tung និងសមុទ្រខាងកើត។ ប្រទេសទាំងបីបានអះអាងសារជាថ្មីនូវការប្តេជ្ញារួម ស្តីពីសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung ក៏ដូចជាវិធីសាស្រ្តអភិក្រមដោយផ្អែកលើគោលការណ៍ដោះស្រាយបញ្ហាដែនសមុទ្រក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងបីក៏បានពិភាក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ