អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង សហប្រតិបត្តិ​ការ ឆ្ពោះទៅរកគោល​ដៅ​រំសាយអាវុធនុយក្លេអ៊ែរទាំង​ស្រុង​នៅឧបទ្វីបកូរ៉េ

(VOVWORLD) - នៅថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នានៅកោះហាវ៉ៃ សហរដ្ឋ អាមេរិក។ ក្នុងកិច្ចប្រជុំនេះ ប្រទេសទាំងបីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ធំបំផុតនៃសតវត្សទី ២១។
អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង សហប្រតិបត្តិ​ការ ឆ្ពោះទៅរកគោល​ដៅ​រំសាយអាវុធនុយក្លេអ៊ែរទាំង​ស្រុង​នៅឧបទ្វីបកូរ៉េ - ảnh 1សន្និសិទសារព័ត៌មានរួម នៃរដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅកោះហាវ៉ៃ។ (រូបថត៖ Kevin Lamarque/ AP)

សេចក្តីថ្លែងការណ៍រួមបានថ្កោលទោស ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ហើយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលក្ខណៈអស្ថិរភាពនៃសកម្មភាពទាំងនេះ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីបានប្តេជ្ញា សហប្រតិបត្តិការត្រីភាគីយ៉ាងហ្មត់ចត់ ដើម្បីសម្រេចឲ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ ភាគីទាំងបីក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ គោរពយ៉ាងពេញលេញសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទងនឹងកូរ៉េខាងជើង ហើយបានអំពាវនាវឱ្យកូរ៉េខាងជើងធ្វើកិច្ចសន្ទនា។ រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា គ្មានចេតនាអរិភាពចំពោះកូរ៉េខាងជើងទេ ហើយបានត្រៀមខ្លួនជាស្រេច បន្តជួបជាមួយអាជ្ញាធរកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌជាមុនឡើយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ