អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងដំណើរការសមយុទ្ធកងទ័ពជើងទឹករួម
(VOVWORLD) -នាថ្ងៃទី១២ វិច្ចិកា ជប៉ុននិងអាមេរិកបានដំណើរការសមយុទ្ធកងទ័ពជើងទឹក រួម ដោយមានការចូលរួមរបស់នាវាពិឃាតអាមេរិកចំនួន៣ក្រុមនៅសមុទ្រជប៉ុន ក្នុងកាលៈទេសៈដែលភាពតានតឹងកំពុងកើនឡើងនៅឧបទ្វីបកូរ៉េ។
កងទ័ពជើងទឹកអាមេរិកនិងជប៉ុនដំណើរការសមយុទ្ធរួម (រូបថត៖ កងទ័ពជើងទឹកអាមេរិក) |
នេះជា សមយុទ្ធដំបូងនៅប៉ែកខាងលិចសមុទ្រប៉ាស៊ីហ្វិកដែលមានការចូលរួមរបស់នាវាពិឃាតអាមេរិកចំនួន៣គ្រឿងចាប់ពីឆ្នាំ២០០៧មក។
មុននោះ នាថ្ងៃទី១១ វិច្ចិកា កងទ័ពជើងទឹកអាមេរិកនិងកូរ៉េខាងត្បូងបាន ចាប់ផ្ដើមសមយុទ្ធរួមនៅឆ្នេរសមុទ្រប៉ែកខាងកើតកូរ៉េខាងត្បូង។ សមយុទ្ធនេះ អូសបន្លាយក្នុងរយៈពេល៤ថ្ងៃសំដៅបង្កើនសមត្ថភាពកំញើញចំពោះការគំរាម កំហែងខាងនុយក្លេអ៊ែរនិងកាំជ្រួចរបស់កូរ៉េខាងជើង៕