(VOVworld) - នារសៀលថ្ងៃទី៣ សីហា ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង
បានថ្កោលទោសយ៉ាងខ្លាំងក្លាលើការដែលស.ប.បកូរ៉េបាញ់សាកល្បងកាំជ្រួចរយៈ
ចម្ងាយមធ្យមប្រភេទ Rudong នាព្រឹកថ្ងៃដដែល ព្រមទាំងអំពាវនាវឲ្យព្យុងយ៉ាង
បញ្ចប់ការបាញ់សាកល្បងស្រដៀងគ្នា។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន
អ្នកនាំពាក្យក្រសួងពោលខាងលើលោក Jeong Joon-hee លើកច្បាស់ថា អំពើនេះ
របស់ស.ប.បកូរ៉េបានរំលោភទៅលើសេចក្ដីសំរេចចិត្តទាក់ទិននានា របស់ក្រុម
ប្រឹក្សាសន្តិសុខអ.ស.ប។តាមលោកថា ការបាញ់សាកល្បងកាំជ្រួចនេះ ជាអំពើ
បង្ករឿងហេតុដ៏ធ្ងន់ធ្ងរចំពោះកូរ៉េខាងត្បូងនិងសហគមន៍អន្តរជាតិ។
|
ទិដ្ឋភាពនៃការបាញ់សាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េ (រូបថត៖KCNA) |
ក្នុងពេលនោះ រដ្ឋាភិបាលជប៉ុនបានចេញសេចក្ដីថ្លែងការណ៍ប្រឆាំងជំទាស់ការ
បាញ់សាកល្បងកាំជ្រួចពោលខាងលើរបស់ស.ប.បកូរ៉េ ដោយចាត់ទុកនេះជាសកម្ម
ភាពមិនអើពើដល់សេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយគំរាម
កំហែងទៅលើសុវត្ថិភាពរបស់យន្តហោះនិងនាវាលើសមុទ្រ។
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Anna Richey-
Allen បានលើកច្បាស់ថា វ៉ាស៊ីនតោនថ្កោលទោសយ៉ាងដាច់អលង្ការការបាញ់
សាកល្បងកាំជ្រួចនេះក៏ដូចជាការបាញ់សាកល្បងកាំជ្រួចផ្សេងៗរបស់ព្យុងយ៉ាង
នាពេលកន្លងមក៕