អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងពិចារណាអំពីបទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ

អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងពិចារណាអំពីបទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ - ảnh 1
ការសាកល្បងគ្រាប់បែក H របស់ស.ប.បកូរ៉េធ្វើឲ្យជប៉ុនព្រួយបារម្ភយ៉ាងខ្លាំង (រូបថត៖Sputnik)

(VOVworld) - នាថ្ងៃទី២៧ កញ្ញា ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិកទទួល
បន្ទុកតំបន់អាស៊ីខាងកើត-ប៉ាស៊ីហ្វិកលោក Daniel Russel ឲ្យដឹងថា ប្រទេសចំនួន៣
រួមមានអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងកំពុងពិភាគ្សាអំពីវិធានការទប់ស្កាត់ប្រភព
ចំណូលរបស់ស.ប.បកូរ៉េដែលបានមកពីការនាំចេញធ្បូងថ្មនិងទឹកប្រាក់របស់
អាណិកជន ក៏ដូចជាការបង្កើនសកម្មភាពក្រោយពីព្យុងយ៉ាងអនុវត្តន៍ការសាក
ល្បងនុយក្លេអ៊ែរលើកទី៥នាថ្ងៃទី៩ កញ្ញា កន្លងទៅផងដែរ។ថ្លែងមតិនៅអង្គរ
សវនាការមួយ ចំពោះមុខអនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វិក ចំណុះគណៈកម្មា
ធិការកិច្ច ការបរទេសសភាជាន់ទាបអាមេរិកនោះ លោក Daniel Russel ឲ្យដឹងថា
ប្រទេស ទាំងបីបានឯកភាពលើបញ្ហាសំខាន់មួយចំនួន រួមមានការទប់ស្កាត់សកម្ម
ភាព ជួញដូរអាវុធរបស់ស.ប.បកូរ៉េនិងហ៊ុំព័ទ្ធជើងរថភ្លើងនៃប្រទេសនេះ។ក៏នៅ
អង្គរសវនាការនេះដែរ លោក Russel បានប្រកាសថា វ៉ាស៊ីនតោនមានផែនការ
ជំរុញល្បឿន នៃដាក់ពង្រាយប្រព័ន្ធកាំជ្រួចការពារដំណាក់កាលចុងក្រោយ
(THAAD) នៅកូរ៉េ ខាងត្បូងយ៉ាងឆាប់បំផុតដែលអាចធ្វើបាន សំដៅទប់ទល់នឹង
ការដែលស.ប.ប កូរ៉េបង្កើនការសាកល្បងកាំជ្រួច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ