អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងមានទស្សនៈរួមចំពោះកូរ៉េខាងជើងក្រោយពីការ បាញ់សាកល្បងកាំជ្រួច

(VOVWORLD) - នាថ្ងៃទី៣០ សីហា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និង ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានពិភាក្សាតាមទូរស័ព្ទអំពីការ ដែលកូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងកាត់តំបន់ភាគខាងជើង ជប៉ុននាថ្ងៃទី៣០ សីហា។ ប្រធានាធិបតីកូរ៉េខាងត្បូងចាត់ទុកថា សកម្មភាពរបស់ កូរ៉េខាងជើងបានឡើងដល់ទៅកំរិតជាអំពើហឹង្សាចំពោះប្រទេសជិតខាង។
អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងមានទស្សនៈរួមចំពោះកូរ៉េខាងជើងក្រោយពីការ បាញ់សាកល្បងកាំជ្រួច - ảnh 1រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson និង សមភាគីជប៉ុនលោក Taro Kono នៅសន្និសីទកាសែតរួមនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៧ សីហា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣០ សីហា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានពិភាក្សាតាមទូរស័ព្ទអំពីការដែលកូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងកាត់តំបន់ភាគខាងជើងជប៉ុននាថ្ងៃទី៣០ សីហា។ ប្រធានាធិបតីកូរ៉េខាងត្បូងចាត់ទុកថា សកម្មភាពរបស់កូរ៉េខាងជើងបានឡើងដល់ទៅកំរិតជាអំពើហឹង្សាចំពោះប្រទេសជិតខាង។ លោក Moon ឯកភាពថា ចាំបាច់ត្រូវបង្កើនសម្ពាធយ៉ាងអតិបរមាទៅលើកូរ៉េខាងជើងសំដៅចាប់បង្ខំឲ្យប្រទេសនេះមិនមានជម្រើសផ្សេងណាមួយក្រៅពីការចូលរួមកិច្ចសន្ទនា។

        ទាក់ទិនដល់បញ្ហានេះ នាថ្ងៃទី២៩ សីហា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ក៏បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីជប៉ុនលោក Taro Kono និងកូរ៉េខាងត្បូងលោក Kang Kyung-wha ផងដែរ។ ថ្នាក់ដឹកនាំទាំង៣រូបបានឯកភាពលើការបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតក្នុងការខំប្រឹងប្រែងសំដៅបង្កើនសម្ពាធទៅលើកូរ៉េខាងជើង ដើម្បីធ្វើឲ្យរដ្ឋអំណាចព្យុងយ៉ាងយល់ថា ការដែលប្រទេសនេះរំលោភបំពានជាបន្តបន្ទាប់ទៅលើសេចក្ដីសំរេចចិត្តនានារបស់ក្រុមប្រឹក្សាអ.ប.បនោះ នឹងត្រឹមតែបណ្ដាលឲ្យសហគមន៍អន្តរជាតិថ្កោលទោសនិងដាក់ឲ្យដាច់ពីគ្នាប៉ុណ្ណោះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ