អាមេរិក ជប៉ុននិងឥណ្ឌាជួបសន្ទនាអំពីសន្តិសុខនាវាចរណ៍
(VOVworld) - ក្រសួងការបរទេសអាមេរិកនាថ្ងៃទី២៨ មិថុនាបានប្រកាសថា អាមេរិក ជប៉ុននិងឥណ្ឌាបានដំណើរការជំនួបសន្ទនាត្រីភាគីលើកទី៧នៅ Hawaii ដើម្បី
ពិភាគ្សាអំពីសន្តិសុខនាវាចរណ៍និងបញ្ហាផ្សេងៗទៀត។ចូលរួមជំនួបសន្ទនាលើក
នេះ ភាគីអាមេរិកមាន ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកបញ្ហាអាស៊ីខាងត្បូង
និងអាស៊ីបូព៌ាលោកស្រី Nisha Biswal និងសមភាគីទទួលបន្ទុកបញ្ហាអាស៊ីខាងត្បូង-
អាស៊ីប៉ាស៊ីហ្វិកលោក Daniel Russel។គណៈប្រតិភូជប៉ុនដឹកនាំ ដោយប្រធាន
នាយកដ្ឋានអាស៊ីអាគ្នេយ៍និងអាស៊ីនិរតីនៃក្រសួងការបរទេសលោក Takio Yamada។ចំណែកភាគីឥណ្ឌាដឹកនាំដោយបណ្ដាមន្ត្រីក្រសួងការបរទេសគឺ លោក Vinay
Kwatra លោក Pradeep Rawat និងលោក Amandeep Gill៕