អាមេរិក ដាក់ពង្រាយ THAAD ទៅកាន់អ៊ីស្រាអែលជាលើកដំបូង

(VOVWORLD) -នាថ្ងៃទី ៤ ខែមិនា បញ្ជាការដ្ឋានយោធាអឺរ៉ុបរបស់អាមេរិកបានឲ្យដឹងថា ដំណើរការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយខ្ពស់ដំណាក់កាលចុងក្រោយ (THAAD)។

មជ្ឈដ្ឋានមន្ត្រីយោធាអាមេរិក និង អ៊ីស្រាអែលបានឲ្យដឹងថា នាពេលថ្មីៗនេះ កងទ័ពអាមេរិកបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស និងមីស៊ីលទំនើបបំផុតទៅកាន់អ៊ីស្រាអែលជាលើកដំបូង។ នាថ្ងៃទី ៤ ខែមិនា បញ្ជាការដ្ឋានយោធាអឺរ៉ុបរបស់អាមេរិកបានឲ្យដឹងថា ដំណើរការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយខ្ពស់ដំណាក់កាលចុងក្រោយ (THAAD) បានចាប់ផ្ដើមនាខែមិនា ហើយត្រូវបានចាត់ទុកជាការត្រួតពិនិត្យសមត្ថភាពដាក់ពង្រាយអាវុធទាំងនេះយ៉ាងឆាប់រហ័សរបស់អាមេរិកលើទូទាំងពិភពលោក។

ទង្វើនេះបានធ្វើឡើងក្នុងបរិបទដែលភាពតានតឹងរវាងអ៊ីស្រាអ៊ែលនិងអ៊ីរ៉ង់បានកើនឡើង តាមរយៈយុទ្ធនាការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលនៅស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ