អាមេរិក និង EU នឹងចរចាស្ដីពីរបាំងខាងពន្ធដារ

(VOVWORLD) -នៅលើគេហទំព័រ Twitter លោក Trump បានលើកច្បាស់ថា៖ លោក Wilbur Ross នឹងពិភាក្សាជាមួយតំណាងរបស់ EU ស្ដីពីការលុបចោលរាល់របាំងខាងពន្ធដារសំខាន់ៗដែលអឺរ៉ុបប្រើប្រាស់ ដើម្បីប្រឆាំងនឹងអាមេរិក។
អាមេរិក និង EU នឹងចរចាស្ដីពីរបាំងខាងពន្ធដារ - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump 

ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១២ មិនា បានជូនដំណឹងថា៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross នឹងចរចាជាមួយតំណាងសហភាពអឺរ៉ុប (EU) ស្ដីពីការកាត់បន្ថយរបាំងខាងពន្ធដារលើមុខទំនិញរបស់អាមេរិក។ សេចក្ដីជូនដំណឹងពោលខាងលើត្រូវបាន លោក Trump នាំចេញបន្ទាប់ពីការចរចានៅទីក្រុងព្រុចសែលរបស់បែលហ្សិករវាងមជ្ឃដ្ឋានមន្ត្រីពាណិជ្ជកម្ម EU និងអាមេរិកដោយមិនទទួលបានលលទ្ធផលក្នុងការដោះស្រាយការខ្វែងគំនិតជុំវិញកម្រិតពន្ធនាំចូលថ្មីរបស់អាមេរិកលើមុខទំនិញ ដែកថែប និងអាលុយមីញ៉ូម។ នៅលើគេហទំព័រ Twitter លោក Trump បានលើកច្បាស់ថា៖ លោក Wilbur Ross នឹងពិភាក្សាជាមួយតំណាងរបស់ EU ស្ដីពីការលុបចោលរាល់របាំងខាងពន្ធដារសំខាន់ៗដែលអឺរ៉ុបប្រើប្រាស់ ដើម្បីប្រឆាំងនឹងអាមេរិក។

នាថ្ងៃដដែល អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានឲ្យដឹងថា៖ អឺរ៉ុបចាំបាច់ត្រូវតបតវិញចំពោះសេចក្ដីសម្រេចចិត្តវាយពន្ធដោយរឯកតោភាគីរបស់
អាមេរិក ប៉ុន្តែអឺរ៉ុបនៅតែសង្ឃឹមថានឹងចរចាលើបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ