អាមេរិក និង EU ប្តេជ្ញា បង្កលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី

(VOVWORLD) -  អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយប្រាប់លោកថា ទទួលបានការប្តេជ្ញាពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ដើម្បីអនុវត្តផ្នែកមួយនៃកិច្ចព្រមព្រៀងទាក់ទងនឹងការនាំចេញរបស់រុស្ស៊ី ដែលក្នុងនោះអាជីវកម្មនាំចេញគ្រាប់ធញ្ញជាតិរុស្ស៊ីនឹងមិនត្រូវបានដាក់ទណ្ឌកម្មនោះទេ។
អាមេរិក និង EU ប្តេជ្ញា បង្កលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ចូលរួមកិច្ចប្រជុំកំពូល G២០ នៅទីក្រុង Nusa Dua កោះបាលី ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២២ ។ (រូបថត៖ Reuters)

នាថ្ងៃទី ១៥ ខែវិច្ឆិកា ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំកំពូល នៃក្រុមប្រទេសអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ដែលប្រព្រឹត្តទៅនៅកោះបាលី (ឥណ្ឌូនេស៊ី) រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយប្រាប់លោកថា ទទួលបានការប្តេជ្ញាពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ដើម្បីអនុវត្តផ្នែកមួយនៃកិច្ចព្រមព្រៀងទាក់ទងនឹងការនាំចេញរបស់រុស្ស៊ី ដែលក្នុងនោះអាជីវកម្មនាំចេញគ្រាប់ធញ្ញជាតិរុស្ស៊ីនឹងមិនត្រូវបានដាក់ទណ្ឌកម្មនោះទេ។ យោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រសិនបើអាមេរិក និង EU បំពេញការសន្យានេះ រាល់ឧបសគ្គចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីនឹងត្រូវលុបចោល។

នាថ្ងៃដដែល ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានឲ្យដឹងថា ប្រទេសនេះមានបំណងចង់ផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់ប្រជាជនយ៉ាង ហោចណាស់ ៥ លាននាក់ទៀត ដែលកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅចុងនិទាឃរដូវឆ្នាំក្រោយ តាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងកិច្ចប្រជុំកំពូល G20៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ