អាមេរិក និងEU ​បាន​អះអាង​បន្ត​ជួយ​ឧបត្ថម្ភ​​អ៊ុយក្រែន

(VOVWORLD) -ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា អាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ បើទោះបីជាជំនួយត្រូវបានដកចេញពីវិក័យប័ត្រចំណាយក៏ដោយ។ 
 
អាមេរិក និងEU ​បាន​អះអាង​បន្ត​ជួយ​ឧបត្ថម្ភ​​អ៊ុយក្រែន - ảnh 1អគារមួយនៅតំបន់ Kharkiv ប្រទេសអ៊ុយក្រែនត្រូវបានបំផ្លាញដោយសារជម្លោះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

កាលពីថ្ងៃទី ១ ខែតុលា ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យបានឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សសាធារណរដ្ឋ ស្តីពីការជួយឧបត្ថម្ភអ៊ុយក្រែនបន្ទាប់ពីសភាសហរដ្ឋអាមេរិកបានដកជំនួយសម្រាប់អ៊ុយក្រែន ចេញពីវិក័យប័ត្រចំណាយរបស់រដ្ឋាភិបាលនៃប្រទេសនេះ ដើម្បីរារាំងហានិភ័យនៃការបិទទ្វាររដ្ឋាភិបាលសហរដ្ឋ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា អាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ បើទោះបីជាជំនួយត្រូវបានដកចេញពីវិក័យប័ត្រចំណាយក៏ដោយ ហើយបានអំពាវនាវឱ្យគណបក្សសាធារណរដ្ឋ "បញ្ឈប់ល្បែងលេងនេះ" ។

នាថ្ងៃដដែលនោះ មន្ត្រីទទួលបន្ទុកសន្តិសុខនិងគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell មានប្រសាសន៍ថា អ៊ុយក្រែនត្រូវការជំនួយយោធាបន្ថែមទៀត ហើយបានសន្យាថា EU នឹងបន្តជួយឧបត្ថម្ភអ៊ុយក្រែន។ លោក Josep Borrell ក៏បាននិយាយផងដែរថា EU កំពុងរៀបចំការសន្យាផ្នែកសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ