អាមេរិក និងកងកម្លាំងតាលីបង់ ឯកភាពគ្នាលើ​សេចក្តី​ព្រាងនៃកិច្ចព្រមព្រៀង​សន្តិភាព​អាហ្វហ្គានីស្ថាន

(VOVWORLD) -បេសកជនពិសេសរបស់អាមេរិកប្រចាំនៅអាហ្វហ្គានីស្ថានលោក Zalmay Khalilzad បានឲ្យដឹងថា ជាថ្នូរនឹងការដកទ័ពអាមេរិកនោះ តាលីបង់នឹងសន្យាមិនអនុញ្ញាតឱ្យអង្គការភេរវករដូចជាបណ្តាញអន្តរជាតិអាល់កៃដា ឬអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ប្រើអាហ្វហ្កានីស្ថានជា“ឈ្នាន់”។
អាមេរិក និងកងកម្លាំងតាលីបង់ ឯកភាពគ្នាលើ​សេចក្តី​ព្រាងនៃកិច្ចព្រមព្រៀង​សន្តិភាព​អាហ្វហ្គានីស្ថាន - ảnh 1 ទាហានអាហ្វហ្គានីស្ថាន (រូបថត៖ THX / TTXVN)

យោងតាមសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពដែលបានឯកភាពគ្នារវាងក្រុមឧទ្ទាមតាលីបង់នោះ សហរដ្ឋអាមេរិកគ្រោងនឹងដកទាហានចំនួន ៥០០០ នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងបិទមូលដ្ឋានយោធាចំនួន ៥ កន្លែងក្នុងរយៈពេល ១៣៥ ថ្ងៃ។ បេសកជនពិសេសរបស់អាមេរិកប្រចាំនៅអាហ្វហ្គានីស្ថានលោក Zalmay Khalilzad បានឲ្យដឹងថា ជាថ្នូរនឹងការដកទ័ពអាមេរិកនោះ តាលីបង់នឹងសន្យាមិនអនុញ្ញាតឱ្យអង្គការភេរវករដូចជាបណ្តាញអន្តរជាតិអាល់កៃដា ឬអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ប្រើអាហ្វហ្កានីស្ថានជា“ឈ្នាន់” ដើម្បីធ្វើការវាយប្រហារលើសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តនានាឡើយ។  បេសកជនពិសេសរបស់អាមេរិកបាននិយាយថាគោលដៅនៃសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីកាត់បន្ថយអំពើហិង្សា ដោយឆ្ពោះទៅការបញ្ចប់សង្គ្រាមបង្ហូរឈាមនៅអាហ្វហ្គានីស្ថាន ប៉ុន្តែមិនទាន់មានបទឈប់បាញ់ជាផ្លូវការណាមួយឡើយ។ លោក Khalilzad បាននិយាយថាប្រការនេះគឺអាស្រ័យទៅលើការចរចារវាងបក្សនានារបស់អាហ្វហ្គានីស្ថាន។ គោលដៅនៃការចរចាផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថានគឺ ដើម្បីទទួលបានកិច្ចព្រមព្រៀងនយោបាយដ៏ទូលំទូលាយមួយ និងបញ្ចប់សង្រ្គាមរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងតាលីបង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ