អាមេរិក និងចិនបន្តកិច្ច​ខិតខំរក្សាបណ្តាញទំនាក់ទំនងបើកចំហ

(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell កាលពីថ្ងៃទី ២៧ ខែមិថុនា បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិន លោក Ma Zhaoxu។  

កិច្ចសន្ទនាតាមទូរស័ព្ទនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការរក្សាបណ្តាញទំនាក់ទំនងបើកចំហ និងគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយទំនួលខុសត្រូវ។

អាមេរិក និងចិនបន្តកិច្ច​ខិតខំរក្សាបណ្តាញទំនាក់ទំនងបើកចំហ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell។ រូបថត៖ AFP/TTXVN

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងពិភពលោក រួមទាំងវិស័យសហប្រតិបត្តិការ និងការខ្វែងគំនិតគ្នាផងដែរ។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងពីកង្វល់ទាក់ទងនឹងអស្ថិរភាពនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ រួមទាំងតំបន់ថ្មប៉ប្រះទឹក Bai Co May (Second Thomas Shoal) និងបានអះអាងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសេរីភាពនាវាចរណ៍និងអាកាសចរណ៍ និងការដោះស្រាយជម្លោះដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។ អនុរដ្ឋមន្ត្រី Kurt Campbell ក៏បានរំលឹកឡើងវិញនូវការសន្យាយ៉ាងម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីន ក្រោមសន្ធិសញ្ញាការពារទៅវិញទៅមក ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានលើកឡើងពីបញ្ហាប្រឈមនៅឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ