អាមេរិក និងជប៉ុន ថ្កោលទោសចិន ដែល​បាន​បាញ់បង្ហោះ​មីស៊ីលនៅ​ជុំវិញកោះ​តៃវ៉ាន់ (ចិន)

(VOVWORLD) - នាថ្ងៃទី៤ ខែសីហា សេតវិមានបានថ្កោលទោសការដែលចិនបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកចំនួន១១គ្រាប់ នៅជុំវិញកោះតៃវ៉ាន់ (ចិន) ហើយបានសង្កត់ធ្ងន់ថា សកម្មភាពរបស់ចិនគឺជាកាយវិការបង្កើនភាពតានតឹង។ 
អាមេរិក និងជប៉ុន ថ្កោលទោសចិន ដែល​បាន​បាញ់បង្ហោះ​មីស៊ីលនៅ​ជុំវិញកោះ​តៃវ៉ាន់ (ចិន) - ảnh 1រូបភាពនៃការបាញ់បង្ហោះមីស៊ីល ដែលបានគេរាយការណ៍ដោយទូរទស្សន៍ចិន។ (រូបថត៖ The Guardian)

កាយវិការរបស់ចិនបានកើតឡើងបន្ទាប់ពីប្រធានសភាជាន់ទាបអាមេរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ (ចិន) នាថ្ងៃទី ៣ ខែសីហា ដោយមិនអើពើដល់ការប្រឆាំងយ៉ាងដាច់ខាតរបស់ចិនឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ នាថ្ងៃដដែល ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា មីស៊ីលចំនួន ៥ គ្រាប់ក្នុងចំណោមមីស៊ីលបាលីស្ទិកទាំង ១១ គ្រាប់ក្នុងសមយុទ្ធរបស់ចិន បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់ជប៉ុននៅភាគនិរតីនៃកោះ Hateruma ខេត្ត Okinawa និងមីស៊ីលមួយគ្រាប់ទៀតបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចរបស់ជប៉ុន ប៉ុន្តែមានរយៈចម្ងាយពីកោះ Yonaguni ខេត្ត Okinawa ប្រហែល ៨០ គីឡូម៉ែត្រប៉ុណ្ណោះ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Noubo Kishi បានអះអាងថា ការបាញ់បង្ហោះមីស៊ីលនេះបានប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ