អាមេរិក និងសម្ព័ន្ធមិត្តរឹតបន្តឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី២១ខែកុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Wally Adeyemo បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដើម្បីដាក់សម្ពាធលើទីក្រុងម៉ូស្គូ ឱ្យបញ្ចប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
អនុរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Wally Adeyemo ។ (រូបថត៖ Reuters) |
ថ្លែងមតិនៅឯក្រុមប្រឹក្សាអាមេរិកស្តីពីទំនាក់ទំនងកិច្ចការបរទេសក្នុងទីក្រុងវ៉ាស៊ីនតោន អនុរដ្ឋមន្ត្រី Adeyemo បានលើកច្បាស់ថា ក្រុមប្រទេសចំនួន ៣០ នឹងព្យាយាមរារាំងប្រទេសរុស្ស៊ីពីការទិញទំនិញដែលអាចប្រើប្រាស់សម្រាប់គោលបំណងស៊ីវិល និងយោធា ដូចជាកុំព្យូទ័រត្រជាក់ដើម្បីកំណត់ការផ្គត់ផ្គង់បន្ទះឈីប semiconductors សម្រាប់ទីក្រុងម៉ូស្គូ។ វិធានការដាក់ទណ្ឌកម្មថ្មីក៏សំដៅទៅលើការរឹតបន្តឹងការដឹកជញ្ជូនប្រេងរ៉ែ និងទំនិញរងការដាក់កំហិតផ្សេងទៀត តាមរយៈបណ្តាប្រទេសជាប់ព្រំដែនជាមួយរុស្ស៊ី។
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស) បានដកស្រង់ឯកសារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប (EU) ដែលបានឲ្យដឹងថា ប្លុកនេះកំពុងពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មទី ១០ ប្រឆាំងនឹងរុស្ស៊ី៕