អាមេរិក និងអង់គ្លេសដាក់ទណ្ឌកម្មថ្មីលើក្រុម Houthi

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Bloomberg កាលពីថ្ងៃទី ២៥ ខែមករា បានដកស្រង់ប្រភពព័ត៌មានដែលបានឲ្យដឹងថា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនឹងអនុវត្តបទទណ្ឌកម្មថ្មីប្រឆាំងនឹងមេដឹកនាំសំខាន់ៗនៃកងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែន។ 

តាមនោះ ប្រទេសទាំងពីរនឹងបង្កកទ្រព្យសម្បត្តិ និងហាមប្រាមការធ្វើដំណើរសម្រាប់មេដឹកនាំជាន់ខ្ពស់ចំនួនបួនរូបរបស់ក្រុម Houthi ។

អាមេរិក និងអង់គ្លេសដាក់ទណ្ឌកម្មថ្មីលើក្រុម Houthi - ảnh 1កងកម្លាំង Houthi បានដើរដង្ហែតាមដងវិថីនៃរដ្ឋធានី Sanaa ប្រទេសយេម៉ែន ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងខែតុលា ឆ្នាំ ២០២៣។ រូបថត៖ AFP

មុននោះ នាថ្ងៃទី ២៣ ខែមករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសថា អង់គ្លេសគ្រោងនឹងប្រកាសដាក់ទណ្ឌកម្មថ្មីនៅប៉ុន្មានថ្ងៃខាងមុខ ប្រឆាំងនឹងកងកម្លាំង Houthi ដែលឈរពីក្រោយការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ លោក Sunak បានឲ្យដឹងថា លោកកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីអាមេរិក ហើយគ្រោងនឹងប្រកាសដាក់ទណ្ឌកម្មថ្មីនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ក្នុងពេលជាមួយគ្នានោះ កងកម្លាំង Houthi បានឲ្យដឹងថា ពួកគេនឹងបន្តវាយប្រហារលើនាវាដែលទាក់ទងនឹងអ៊ីស្រាអែល រហូតដល់ពេលណាដែលជំនួយបានទៅដល់ដៃរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ប្រមុខកងកម្លាំងនេះ លោក Abdel-Malek al-Houthi បានសង្កត់ធ្ងន់ថា វិធានការតបតវិញរបស់អាមេរិក និងអង់គ្លេស នឹងមិនប៉ះពាល់ដល់សកម្មភាពរបស់ក្រុម Houthi នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ