អាមេរិក និងអ៊ីស្រាអែលបានពិភាក្សាអំពីរយៈពេលនៃយុទ្ធនាការ និងយុទ្ធសាស្ត្រយូរអង្វែងសម្រាប់ដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា
(VOVWORLD) - សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានពិភាក្សាអំពីពេលវេលាសម្រាប់អនុវត្តប្រតិបត្តិការនៅតំបន់ហ្គាហ្សា និងយុទ្ធសាស្ត្ររយូរអង្វែងដើម្បី ដោះស្រាយបញ្ហា "លើសពីមធ្យោបាយយោធា"។
នេះគឺជាព័ត៌មានថ្មីដែលចេញផ្សាយដោយទីប្រឹក្សាសន្តិសុខសេតវិមាន លោក Jake Sullivan នៅថ្ងៃទី ៦ ខែធ្នូ។ ព័ត៌មានខាងលើត្រូវបាននាំចេញក្នុងបរិបទ បន្ទាប់ពីបទឈប់បាញ់រយៈពេល ៧ ថ្ងៃកាលពីសប្តាហ៍មុន កងទ័ពអ៊ីស្រាអែលបានពង្រីកយុទ្ធនាការយោធាទៅកាន់តំបន់ហ្គាហ្សាភាគខាងត្បូង។
យានយោធារបស់អ៊ីស្រាអែលប្រមូលផ្តុំនៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN |
កាលពីថ្ងៃទី៦ ខែធ្នូ អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបានប្រកាសថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១០០ នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោង នៅពេលដែលការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាសដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សាកាន់តែសាហាវ។ ទីតាំងនៃការប្រយុទ្ធរួមមាន ជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើង សាលារៀននិងតំបន់លំនៅដ្ឋាននៅក្បែរនោះ ជាមួយតំបន់ជាច្រើនទៀតដូចជាទីក្រុងហ្គាហ្សា និងទីក្រុង Khan Younis នៅភាគខាងត្បូង។ លើសពីនេះទៅទៀត មនុស្សរាប់ម៉ឺននាក់ក៏បានជម្លៀសទៅកាន់ទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គហ្សាផងដែរ៕