អាមេរិក៖ បាតុករធ្វើពហិការទិវា “Black Friday” សំដៅប្រឆាំងជំទាស់សាលក្រមអំពីរឿងហេតុ Ferguson


អាមេរិក៖ បាតុករធ្វើពហិការទិវា “Black Friday” សំដៅប្រឆាំងជំទាស់សាលក្រមអំពីរឿងហេតុ Ferguson - ảnh 1
អាមេរិក៖ បាតុករធ្វើពហិការទិវា “Black Friday” សំដៅប្រឆាំងជំទាស់សាលក្រមអំពីរឿងហេតុ Ferguson (Image: VNA)

(VOVworld) –  នាថ្ងៃទី ២៨ វិច្ឆិកា ក្រោយរយៈពេល ៤ ថ្ងៃ តុលាកាអាមេរិកចេញ សាលក្រោមមិនកាត់ទោសប៉ូលីសស្បែកសដែលបាញ់សម្លាប់យុវជនស្បែកខ្មៅ
នៅ ទីរួមស្រុក Ferguson រដ្ឋ Missouri របស់អាមេរិក រលកបាតុកម្មប្រឆាំងជំទាស់
សាល ក្រមលពោលខាងលើបន្តឡើងជណ្តើរដោយមានចលនាធ្វើពហិការទិវា
“Black Friday” ។ នៅតំបន់ St.Louis ប្រជាជនរាប់រយនាក់បានប្រមូលផ្តុំនៅមជ្ឈ
មណ្ឌលពាណិជ្ជកម្ម St.Louis សំដៅប្រឆាំងជំទាស់សាលក្រោមពោលខាងលើ។
បាតុករចំនួន ២ រយនាក់ នៅទីក្រុង New York ក៏បានជួយជ្រោមជ្រែងច​លនា
ពហិការទិវា “Black Friday” នេះ។ គេបានប្រមូលផ្តុំប្រឆាំងជំទាស់នៅមុខប្រព័ន្ធ
លក់រាយល្បីឈ្មោះនៅអាមេរិក Macy នៅទីលានមជ្ឈឹម Herald។ នៅទីក្រុង San
Francisco ប្រជាជនបានស្ទាក់ផ្លូវនៅ ស្ថានីយ៍រថភ្លើង Oakland ខាងលិចដែលធ្វើ
ឲ្យប្រព័ន្ធដឹកជញ្ជូន BART បញ្ឈប់ សកម្មភាពក្នុងរយៈពេល ២ ម៉ោងទាំងស្រុង។
ក្នុងកាលៈទេសៈ ភាពតានតឹងកំពុង ឡើងជណ្តើរ ប្រធានាធិបតីអាមេរិក លោក
Obama បានអំពាវនាវឲ្យភាគីនានាអត់ធ្មត់ ព្រមទាំង ស្នើរឲ្យក្រសួងនគបាលក្នុង
ប្រទេសនិង FBI ដំណើរការធ្វើស៊ើបអង្គេតរឿង ហេតុនៅ Ferguson៕

ប្រតិកម្មទៅវិញ

ផ្សេងៗ