អាមេរិក៖ បទបញ្ជាជាច្រើននឹងត្រូវបានប្រតិបត្តិក្នុងអំឡុងពេល ១០ ថ្ងៃដំបូងនៃរដ្ឋអំណាចថ្មី

(VOVWORLD) - សេចក្តីប្រកាសផ្ទៃក្នុងដែលព្រាងដោយលោក  Ron Klain ប្រធានខុទ្ទកាល័យសេតវិមាន របស់រដ្ឋអាណាចថ្មីនាពេលខាងមុខនេះ បានឲ្យដឹងថា បទបញ្ជាប្រតិបត្តិនឹង ផ្តោតសំខាន់ លើការដោះស្រាយវិបត្តិខាងសុខាភិបាលដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ច វិបត្តិអាកាសធាតុ និងវិបត្តិជាតិសាសន៍។
អាមេរិក៖ បទបញ្ជាជាច្រើននឹងត្រូវបានប្រតិបត្តិក្នុងអំឡុងពេល ១០ ថ្ងៃដំបូងនៃរដ្ឋអំណាចថ្មី - ảnh 1ប្រធានាធិបតីជាប់ឆ្នោត លោក ចូបៃដិន (Joe Biden)  (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ១៦ ខែមករា ក្រុមផ្ទេរអំណាចនៃរដ្ឋអំណាចរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូបៃដិន (Joe Biden) បានប្រកាសថានឹងដាក់ចេញបទបញ្ជាប្រតិបត្តិប្រមាណ ១០ ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃអាណត្តិរបស់លោក ដើម្បីដោះស្រាយវិបត្តិដែល ត្រូវបានចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប។

សេចក្តីប្រកាសផ្ទៃក្នុងដែលព្រាងដោយលោក  Ron Klain ប្រធានខុទ្ទកាល័យសេតវិមាន របស់រដ្ឋអាណាចថ្មីនាពេលខាងមុខនេះ បានឲ្យដឹងថា បទបញ្ជាប្រតិបត្តិនឹង ផ្តោតសំខាន់ លើការដោះស្រាយវិបត្តិខាងសុខាភិបាលដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ច វិបត្តិអាកាសធាតុ និងវិបត្តិជាតិសាសន៍។

ក្រៅពីក្រិតខាងប្រតិបត្តិ លោកចួបៃដិន ក៏មានផែនការស្នើឱ្យក្រសួងអប់រំសហរដ្ឋអាមេរិកពន្យារពេលសម្រាប់ការ ផ្អាកប្រមូលប្រាក់កម្ចីនិងអត្រាការប្រាក់កម្ចៃរបស់និស្សិតសហរដ្ឋ ព្រមទាំង ចូលរួមកិច្ចព្រមព្រៀងអាកាសធាតិក្រុងប៉ារីសឡើងវិញ ក៏ដូចជាលុបចោលបទបញ្ជារឹតបន្តឹងការធ្វើដំណើររបស់ប្រធានាធិ បតី Donald Trump ចំពោះប្រទេសកាន់សាសនាឥស្លាមចំនួន ៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ