អាមេរិក៖ ប្រធានាធិបតីដាស់តឿនព្រឹទ្ធសភាអនុម័តលើកញ្ចប់ថវិកាជួយសង្គ្រោះ ដែលមានតម្លៃ ១ ៩០០ ពាន់លានដុល្លារអាមរិក

(VOVWORLD) - លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថាកញ្ចប់ថវិកាសង្គ្រោះគួរតែត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះពីព្រោះ “គ្មានពេលវេលា ដើម្បីខ្ជះខ្ជាយទេ” ។
អាមេរិក៖ ប្រធានាធិបតីដាស់តឿនព្រឹទ្ធសភាអនុម័តលើកញ្ចប់ថវិកាជួយសង្គ្រោះ ដែលមានតម្លៃ ១ ៩០០ ពាន់លានដុល្លារអាមរិក - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden

នៅថ្ងៃទី ២៧ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្វាគមន៍ចំពោះការដែលសភាអាមេរិកបានអនុម័តលើកញ្ចប់ថវិកាជួយសង្គ្រោះដោយសារ វិបត្តិជំងឺកូវីដ ១៩ ក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ ចំនួន ១ ៩០០ ពាន់លានដុល្លារអាមរិកព្រមទាំងដាស់តឿនព្រឹទ្ធសភាឲ្យចាត់វិធានការស្រដៀងគ្នា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅ សេតវិមាននៅព្រឹកថ្ងៃដដែលនោះលោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថាកញ្ចប់ថវិកាសង្គ្រោះគួរតែត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះពីព្រោះ“ គ្មានពេលវេលា ដើម្បីខ្ជះខ្ជាយទេ” ។ កញ្ចប់ថវិកាខាងលើរួមមានប្រាក់ឧបត្ថម្ភចំនួន ១៤០០ ដុល្លារអាមេរិកសម្រាប់ជនជាតិអាមេរិកគ្រប់រូប ការជួយឧបត្ថម្ភដោយសារភាពអត់ការងារធ្វើ មូលនិធិសម្រាប់ការចាក់វ៉ាក់សាំង និងការធ្វើតេស្តិ៍កូវីដ ១៩ ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ