អាមេរិក៖ ពលរដ្ឋស្បែកខ្មៅ George Floyd បានស្លាប់ដោយសារថប់ដង្ហើម
(VOVWORLD) - តាមលទ្ធផលនៃធ្វើកោសល្យវិច័យលើសព លោក George Floyd ជនជាតិអាមេរិកស្បែកខ្មៅម្នាក់ដែលបានស្លាប់ បន្ទាប់ ពីត្រូវចាប់ខ្លួនដោយប៉ូលីសនៅរដ្ឋ Minnesota ហើយមូលហេតុនៃការស្លាប់នេះដោយសារ ជនរងគ្រោះរូបនេះ ត្រូវបានសង្កត់កនិងខ្នងដែលបង្កឱ្យមានការថប់ដង្ហើម។
យោងតាមមេធាវីរបស់គ្រួសារលោក George Floyd បានឲ្យដឹងថា លទ្ធផលនៃការធ្វើកោសល្យវិច័យត្រូវបានធ្វើឡើងដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យនៃសាកលវិទ្យាល័យ Michiagan បានអនុវត្តទៅតាមសំណូមពររបស់ក្រុមគ្រួសារ ជនរងគ្រោះដោយមិនយល់ព្រមនឹងការសន្ឋិដ្ឋាន បឋម ក្នុងការកាត់ទោសព្រហ្មទណ្ឌ ចំពោះហេតុការណ៍នេះ ដោយបានអះអាងថា ករណីស្លាប់របស់លោក George Floyd ទាក់ទងនឹងបញ្ហាសុខភាពដែលមានស្រាប់។
ភ្លាមៗរំពេច បន្ទាប់ពីលទ្ធផលនៃការធ្វើកោសល្យវិច័យឯករាជ្យត្រូវបានប្រកាស អ្នកជំនាញធ្វើកោសល្យវិច័យតំបន់ Hennepin ដែលជាកន្លែងកើតហេតុណ៍បានប្រកាសថា លទ្ធផលនៃការធ្វើកោសល្យវិច័យផ្លូវការរបស់តំបន់ Hennepin ដែលសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះគឺ "ដោយសារអំពើសម្លាប់មនុស្ស" ដោយសង្កត់ក ប៉ុន្តែក៏លើកឡើងនូវមូលហេតុផ្សេងៗទៀតដូចជាជនរងគ្រោះស្រវឹងស្រា និងមានបញ្ហាទាក់ទងនិងជំងឺបេះដូងផងដែរ៕