អាមេរិក៖ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS ទទួលបានជោគជ័យ
|
អាមេរិក៖ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS ទទួលបានជោគជ័យ (Image: VNA) |
(VOVworld) – យុទ្ធនាការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើកំលាំង “រដ្ឋ ឥស្លាមស្វ័យប្រកាស” (IS) ទទួលបានជោគជ័យ។ នេះគឺជាសេចក្តីប្រកាសដែល ទើបនឹងបានលេខាធិការសារព័ត៌មាននៃសេតវិមាន លោក Josh Earnest នាំចេញ នៅសន្និសីទកាសែត នាព្រឹកថ្ងៃទី ១៥ តុលា (តាមម៉ោង វៀតណាម) លោក Josh
Earnest បានអះអាងថា៖
“បើទោះបីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS នេះទើបនឹងចាប់ផ្តើមក្តី ប៉ុន្តែ យើងទទួល បានជោគជ័យដំបូង។ ការប្រើប្រាស់កំលាំងយោធាបានរុញថយក្រោយការបោះជំហាន
របស់ IS ព្រមទាំងទាប់ស្កាត់កំលាំងនេះហ៊ុំព័ទ្ធគោលដៅមនុស្សធម៌។ ការប្រយុទ្ធ ប្រឆាំងនេះនឹងអូសបន្លាយក្នុងរយ់ៈពេលយូរអង្វែង។”
សេចក្តីប្រកាសរបស់ លោក Earnest ត្រូវបាននាំចេញក្នុងកាលៈទេសៈដែល
ប្រធានាធិបតីអាមេរិក លោក Barack Obama រួមជាមួយរដ្ឋមន្ត្រីការពារជាតិនៃ
បណ្ដាប្រទេសចូលរួមសម្ព័ន្ធភាពប្រឆាំងនឹង IS កំពុងដំណើរកិច្ចប្រជុំសំដៅធានា ឯកភាពនិងប្រសិទ្ធភាពនៃយុទ្ធនាការយោធានេះ។
ក្នុងពេលនោះជាមួយគ្នា កងទ័ពអាមេរិកនៅបន្តការវាយប្រហារដ៏សាហាវតម្រង់ទៅ
លើមូលដ្ឋានរបស់ IS នៅទីរួមស្រុក Kobane ស៊ីរី នាថ្ងៃទី ១៤ តុលា៕