អាមេរិក - វៀតណាម បន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន

(VOVWORLD) - នាថ្ងៃទី៥ ខែតុលា តំណាងអាមេរិកនិងវៀតណាមបានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការអំពីបរិស្ថាន វិទ្យាសាស្ត្រ សុខាភិបាល និងបញ្ហាបច្ចេកវិទ្យា។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះបានប្រព្រឹត្តិទៅរវាងឧបការីស្តីទីនៃរដ្ឋមន្ត្រីការបរទេសអាមេ    រិកទទួលបន្ទុកខុទ្ទកាល័យមហាសាគរ បញ្ហាបរិស្ថាន និងវិទ្យាសាស្ត្រអន្តរជាតិ លោក Jonathan Moore និងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Van Thao។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោន បានពង្រីកទំនាក់ទំនងជាមួយតំបន់ទន្លេមេគង្គ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ដើម្បីដោះស្រាយបញ្ហាសន្តិសុខសុខាភិបាលសកល ការនេសាទខុសច្បាប់ និងការជួញដូរសត្វព្រៃ រួមទាំងកិច្ចការពារបរិស្ថាននៅសមុទ្រខាងកើត និងការគ្រប់គ្រងទន្លេមេគង្គឆ្លងព្រំដែនផងដែរ។

សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងការលើកកំពស់បញ្ហានៅអនុតំបន់មេគង្គនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ សហរដ្ឋ អាមេរិកក៏បានឯកភាពថាតួនាទីតំបន់ទន្លេមេគង្គមានអត្ថន័យជាមូលដ្ឋានសម្រាប់ការរីកចម្រើនប្រកបដោយភាពរុងរឿងទូទៅរបស់អាស៊ានផងដែរ។ សហរដ្ឋអាមេរិកបានកោតសរសើរវៀតណាមចំពោះការបើកចំហរបស់ខ្លួនក្នុងការចែករំលែកទិន្នន័យទាក់ទងនឹងបញ្ហាបរិស្ថានចម្រុះហើយអាមេរិកនឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងការធ្វើឲ្យប្រសើរឡើងនូវ គុណភាពខ្យល់អាកាស គ្រប់គ្រងទឹក និងកាកសំណល់នៅលើលំហរសមុទ្រដោយការចែករំលែកទិន្នន័យពីផ្កាយរណបនិងទិន្នន័យពីចម្ងាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ