អាមេរិក៖ សេតិវិមានចាប់ផ្តើមយុទ្ធនាការចលនារដ្ឋសភាគាំទ្រកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់


អាមេរិក៖ សេតិវិមានចាប់ផ្តើមយុទ្ធនាការចលនារដ្ឋសភាគាំទ្រកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ - ảnh 1
អាមេរិក៖ សេតិវិមានចាប់ផ្តើមយុទ្ធនាការចលនារដ្ឋសភាគាំទ្រកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ (Image: VNA)

(VOVworld) – នៅចំពោះមុខរដ្ឋសភាដឹកនាំដោយគណៈបក្សសាធារណៈរដ្ឋ
នៅមានការមន្ទិលសង្ស័យសូម្បីតែប្រឆាំងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រស្តីពី
កម្មវិធីនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដែលទើបនឹងទទួលបាន នាថ្ងៃទី ១៥ កក្កដា
រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama បានចាប់ផ្តើម
យុទ្ធនាការចលនាបណ្ដាអ្នកនិតិបញ្ញត្តិគាំទ្រសមិទ្ទិផលការទូតនេះ។ ថ្លែង
មតិនៅសន្និសីទកាសែត នាថ្ងៃទី ១៥ កក្កដា ប្រធានាធិបតី Barack Obama
បានអះអាងថា៖ កិច្ចព្រមព្រៀងរវាង អ៊ីរ៉ង់និងក្រុម P5+1 ដែលទើបនឹងទទួល
បាន នាថ្ងៃទី ១៤ កក្កដាកន្លងទៅគឺជារបៀបល្អបំផុតដើម្បីជៀសវាងការរត់
ប្រណាំងសព្វាវុធនុយក្លេអ៊ែរនិងសង្គ្រាមថ្មីមួយក្នុងតំបន់។ តាមលោក Obama
ថា៖ ប្រសិនបើ គ្មានកិច្ចព្រមព្រៀងពេលខាងលើទេគឺមិនអាចរាំងស្កាត់កម្មវិធី
នុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងពេលដែល Tehran កំពុងឈានទៅការផលិតគ្រាប់
បែកនុយក្លេអ៊ែរនេះឡើយ។

ប្រធានាធិបតីអាមេរិកដាស់តឿនបណ្ដាអ្នកនិតិបញ្ញត្តិជាពិសេសគឺសមាជិក
សភាគណៈបក្សសាធារណៈរដ្ឋគាំទ្រនិងអនុម័តលើកិច្ចព្រមព្រៀងនេះ ហើយ
ប្រកាសនឹងប្រើប្រាស់សិទ្ធិវេតូក្នុងករណីរដ្ឋសភាអាមេរិកបដិសេធឯកសារ
ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ