អាមេរិក-EU ចេញសេចក្តីថ្លែងការណ៍រួមមួយដែលបញ្ជាក់ពីការសម្របសម្រួលដើម្បីកំចាត់ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នៅថ្ងៃទី ១៥ ខែមិថុនា អាមេរិកនិង EU បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលដែលបានធ្វើឡើងនៅទីក្រុងព្រុចស៊ែល នៃប្រទេស ប៊ែលហ្សិក។ 

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាមេរិក - EU មានគោលបំណងដើម្បីធ្វើឱ្យមានភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកឡើងវិញ ដោយបង្កើតនូវរបៀបវារៈឆ្លងមហាសមុទ្រអាត្លង់ទិក សម្រាប់ដំណាក់កាលក្រោយជំងឺរាតត្បាតកូវីដ ១៩។

យោងតាមសេចក្តីថ្លែងការណ៍ សហរដ្ឋអាមេរិក-សហភាពអឺរ៉ុបប្តេជ្ញាសម្របសម្រួលគ្នា ដើម្បីបញ្ចប់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសុខភាពពិភពលោកនាពេលអនាគតនិងលើកកម្ពស់ការស្តារជាសកលប្រកបដោយនិរន្តរភាព។ អាមេរិក-EU ក៏បានប្តេជ្ញាបន្តគាំទ្រយន្តការ COVAX និងលើកទឹកចិត្តដល់ម្ចាស់ជំនួយឱ្យផលិតវ៉ាក់សាំង ២ ពាន់លានដូសសម្រាប់ពិភពលោកទាំងមូលនៅចុងឆ្នាំ ២០២១។

ទន្ទឹមជាមួយគ្នានោះ អាមេរិក-EU ក៏បានប្តេជ្ញាចិត្តកសាងពិភពលោកមួយប្រកបដោយប្រជាធិបតេយ្យ សន្តិភាពនិងសន្តិសុខ។ នៅក្នុងខ្លឹមសារនេះ អាមេរិក-EU បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងជាឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពដើមនិងបង្កើនភាពតានតឹងនៅក្នុងតំបន់នេះ។ អាមេរិក-EU ក៏បានបញ្ជាក់ជាថ្មីពីសារៈសំខាន់សំខាន់នៃការគោរពច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ភាគីទាំងពីរក៏បានបង្ហាញពីចេតនាសហការជាមួយដៃគូដើម្បីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហបរិយាប័នដោយផ្អែកលើច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ