អាមេរិកកំពុងផ្លាស់ប្តូរដើម្បីទប់ទល់នឹងការសាកល្បងសន្តិសុខសកល
(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានអះអាងថា៖ កងទ័ពនៃប្រទេសនេះកំពុងផ្លាស់ប្តូរដើម្បីបន្តជាកំលាំងរួមដែលមានលទ្ធភាពបំផ្លាញ ចោលខ្លាំងបំផុតលើផែនទីក៏ដូចជាសំដៅទប់ទល់នឹងការសាកល្បងសន្តិសុខសកល ដែលកំពុងកើនឡើង។
អាមេរិកកំពុងផ្លាស់ប្តូរដើម្បីទប់ទល់នឹងការសាកល្បងសន្តិសុខសកល |
(VOVworld) – រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានអះអាងថា៖ កងទ័ពនៃប្រទេសនេះកំពុងផ្លាស់ប្តូរដើម្បីបន្តជាកំលាំងរួមដែលមានលទ្ធភាពបំផ្លាញ ចោលខ្លាំងបំផុតលើផែនទីក៏ដូចជាសំដៅទប់ទល់នឹងការសាកល្បងសន្តិសុខសកល ដែលកំពុងកើនឡើង។ ថ្លែងមតិនៅកិច្ចប្រចជុំនិងការតាំងពិពណ៌ប្រចាំឆ្នាំនៃសមាគម កងទ័ពថ្មើជើងអាមេរិក (AUSA) នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ៩ តុលា លោក James Mattis បានសង្កត់ធ្ងន់ថា៖ បណ្ដាមុខសញ្ញាភេរវកម្មនៅមជ្ឈឹមបូព៌ារបន្តដំណើរការ សម្លាប់មនុស្សហើយបណ្តាលអស្ថិរភាពទោះបីជារងឥទ្ធិពលដោយបរាជ័យធ្ងន់ធ្ងរជាច្រើន។ ក្នុងពេលនោះ នៅប៉ាស៊ីហ្វិក បណ្ដាសកម្មភាពបង្ករឿងហេតុរបស់កូរ៉េខាងជើងកំពុងគំរាមកំហែងតំបន់ថែមទាំងទៅលើសន្តិភាពសកលដោយមិនអើពើដល់ការថ្កោល ទោសរបស់ អ.ស.ប.។ រដ្ឋមន្ត្រីការពារជាតិអាមេរិកបានសង្កត់ធ្ងន់ថា៖ ការខំប្រឹងប្រែង ទាំង ៣ ក្នុងនោះ ក្រសួងការពារជាតិអាមេរិកគប្បីធានាថា រាល់ការខ្នះខ្នែងនៃស្ថាប័ន នេះរួមវិភាគទានចូលក្នុងកំលាំងបំផ្លាំញចោលនៃកំលាំងប្រដាប់អាវុធអាមេរិក កសាងនិងពង្រឹងបណ្ដាសម្ព័ន្ធភាពក្នុងនោះមានទំនាក់ទំនងជាមួយអង្គការសន្ធិសញ្ញា អត្លង់ទិកខាងជើង (NATO) និងបើកទូលាយទំនាក់ទំនងមិត្តភ័ក្តដៃគូនៅតំបន់មហា សគរឥណ្ឌានិងប៉ាស៊ីហ្វិក៕