អាមេរិកកំពុងពិចារណាក្នុងការបិទពន្ធនាគារយោធា Guantanamo
(VOVWORLD) - ទីប្រឹក្សាពាក់ព័ន្ធនឹងការពិភាក្សាផ្ទៃក្នុងកំពុងថ្លឹងថ្លែងពីលទ្ធភាពនៃការចេញបទបញ្ជាប្រតិបត្តិ ដោយប្រធានាធិបតី Joe Biden ចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខនេះ ដែលជាសញ្ញាបង្ហាញពីការប៉ុនប៉ងបិទពន្ធនាគារយោធា Guantanamo នេះ។
នាថ្ងៃទី ១២ ខែកុម្ភៈ មន្ត្រីសេតវិមានម្នាក់បានបង្ហើបឱ្យដឹងថា រដ្ឋអំណាចរបស់លោកប្រធានាធិបតី Joe Biden បានចាប់ផ្តើមកម្មវិធីជាផ្លូវការដើម្បីវាយតម្លៃឡើងវិញអនាគតនៃពន្ធនាគារយោធាអាមេរិកនៅ ឈូងសមុទ្រ Guantanamo ក្នុងគោលបំណងបិទកន្លែងដ៏ចម្រូងចម្រាសនេះ។
ទីប្រឹក្សាពាក់ព័ន្ធនឹងការពិភាក្សាផ្ទៃក្នុងកំពុងថ្លឹងថ្លែងពីលទ្ធភាពនៃការចេញបទបញ្ជាប្រតិបត្តិ ដោយប្រធា នាធិបតី Joe Biden ចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខនេះ ដែលជាសញ្ញាបង្ហាញពីការប៉ុនប៉ងបិទពន្ធនាគារយោធា Guantanamo នេះ៕