អាមេរិក៖កូរ៉េខាងជើងមិនមានចេតនាចរចារ

(VOVWORLD) - នាថ្ងៃទី៣០ កញ្ញា ក្រសួងការបរទេសអាមេរិកអះអាងថា បើទោះបី ជាវាស៊ីនតោនបើកចំហកាណាល់ទាក់ទងជាមួយកូរ៉េខាងជើងក្ដី ប៉ុន្តែរដ្ឋអំណាច ព្យុងយ៉ាងបានសរឲ្យឃើញថា គេមិនយកចិត្តទុកដាក់ដល់ការចរចារស្ដីពីការ លុបចោលអាវុធនុយក្លេអ៊ែរទេ។
អាមេរិក៖កូរ៉េខាងជើងមិនមានចេតនាចរចារ - ảnh 1 អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិកលោកស្រី Heather Nauert (រូបថត៖ washingtonexaminer.com)

ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួង ពោលខាងលើលោកស្រី Heather Nauert បានលើកច្បាស់ថា មជ្ឈដ្ឋានមន្ត្រីកូរ៉េ ខាងជើងមិនបង្ហាញនូវសញ្ញាណាមួយដែលសរឲ្យឃើញថា គេយកចិត្តទុកដាក់ ឬត្រៀមរៀបចំធ្វើកិច្ចចរចារស្ដីពីបញ្ហាលុបចោលអាវុធនុយក្លេអ៊ែរនោះទេ។

        នាថ្ងៃដដែល កូរ៉េខាងជើងបានរិះគន់ក្រឹត្យរបស់អាមេរិកស្ដីពីវិធានការដាក់ ទណ្ឌកម្មទៅលើប្រទេសនេះក្រោយពីការសាកល្បងនុយក្លេអ៊ែរនាពេលថ្មីបំផុត របស់ព្យុងយ៉ាង ព្រមទាំងអំពាវនាវឲ្យវ៉ាស៊ីនតោនបញ្ចប់គោលនយោបាយអមិត្ត ប្រឆាំងព្យុងយ៉ាងផងដែរ។ អ្នកនាំពាក្យមួយរូបនៃគណៈកម្មាធិការសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិកកូរ៉េខាងជើងបានរិះគន់ការដែលប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើក្រឹត្យពោលខាងលើ ព្រមទាំងព្រមានថា កូរ៉េខាងជើង នឹងមានសកម្មភាពតបតវិញយ៉ាងខ្លាំងក្លាប្រសិនបើអាមេរិកបន្តគោលនយោបាយប្រឆាំងព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ