អាមេរិក-កូរ៉េខាងត្បូងខំប្រឹងប្រែងជំរុញដើម្បីទទួលឲ្យបានវិធានការ ជាក់ស្តែងអំពីការលុបបំបាត់នុយក្លេអ៊ែរ
(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីអាមេរិកលោក Donald Trump បានឯកភាពនឹងជំរុញយ៉ាងឆាប់ៗជំនួបកំពូលរវាងលោក Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ហើយសហការយ៉ាងជិត ស្និទ្ធិសំដៅធានាថា៖ ជំនួបខាងមុខនឹងទទួលបានកិច្ចព្រមព្រៀងអំពីវិធានការជាក់ស្តែងក្នុងការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។
អាមេរិក-កូរ៉េខាងត្បូងខំប្រឹងប្រែងជំរុញដើម្បីទទួលឲ្យបានវិធានការ ជាក់ស្តែងអំពីការលុបបំបាត់នុយក្លេអ៊ែរ |
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីអាមេរិកលោក Donald Trump បានឯកភាពនឹងជំរុញយ៉ាងឆាប់ៗជំនួបកំពូលរវាងលោក Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ហើយសហការយ៉ាងជិត ស្និទ្ធិសំដៅធានាថា៖ ជំនួបខាងមុខនឹងទទួលបានកិច្ចព្រមព្រៀងអំពីវិធានការជាក់ ស្តែងក្នុងការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ វិមានប្រធានាធិបតីកូរ៉េខាង ត្បូង នាថ្ងៃទី ២៩ មេសា បានឲ្យដឹងថា៖ ក្នុងការចរចាតាមទូរស័ព្ទនាយប់ថ្ងៃទី ២៨ មេសា លោក Trump បានស្វាគមន៍ការដែលប្រទេសកូរ៉េទាំងពីរបានអះអាង ជាថ្មីម្តងទៀតនូវគោលដៅរួមគឺលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងលើឧបទ្វីបកូរ៉េ។ នាថ្ងៃដដែល ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ក៏បានប្រកាសផែន ការបិទទ្វារទីកន្លែងសាកល្បងនុយក្លេអ៊ែរនាខែឧសភាខាងមុខ។ លោកក៏បាន សង្កត់ធ្ងន់ទៀតថា៖ កូរ៉េខាងជើងមិនត្រូវការអាវុធនុយក្លេអ៊ែរប្រចិនបើអាមេរិក បញ្ចប់សង្គ្រាមជាផ្លូវការនិងសន្យានូវគោលនយោបាយមិនឈ្លានពាន។ ទាក់ទិន ដល់ជំនួបកំពូលអាមេរិក-ស.ប.ប.ក. ប្រធានាធិបតីអាមេរិកបានប្រកាសថា៖ លោកគ្រងនឹងជួបចរចាជាមួយថ្នាក់ដឹកនាំ Kim Jong-un ក្នុងរយៈពេល ៣ ដល់ ៤ សប្តាហ៍ខាងមុខ៕