|
ការធ្វើសមយុទ្ធរួមអាមេរីក-កូរ៉េខាងត្បូង(រូបថត៖ Internet) |
ថ្ងៃទី១៥មិនា កងទ័ពកូរ៉េខាងត្បូង នឹងកងទ័ពអាមេរីកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត
នៅ Pocheon ភាគខាងឦសាននៃរដ្ឋធានី Seoul-កូរ៉េខាងត្បូង។តាមព័ត៏មាន ពីកងទ័ព កូរ៉េ
ខាងត្បូងបានឲ្យដឹងថា៖ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះអូសបន្លាយក្នុងរយះពេល២ម៉ោងដោយមានការចូលរួមរបស់ទាហានកូរ៉េខាងត្បូងចំនួន១០០នាក់នឹងទាហានអាមេរីក ចំនួន
២០០នាក់។នេះជាផ្នែក១នៃការធ្វើសមយុទ្ធរួមប្រចាំឆ្នាំរវាងកងទ័ពអាមេរិកនឹងកូរ៉េខាង ត្បូងដែលប្រព្រិត្តទៅចាប់ពីថ្ងៃទី១មិនារហូតដល់ទី៣០មេសា។ឆ្នាំនេះមានទាហានកូរ៉េខាង ត្បូង
ប្រមាណ ២០០,០០០នាក់នឹងទាហានអាមេរីកចំនួន១១,០០០នាក់នឹងចូលរូមការធ្វើសមយុទ្ធ
រួមប្រចាំឆ្នាំទាំងលើអាកាស លើគោគនឹងលើសមុទ្រនេះ។មុននោះក្នុងរយះពេល ពីថ្ងៃទី២៧
កុម្ភះដល់ទី៩មិនា កងទ័ពកូរ៉េខាងត្បូងនឹងកងទ័ពអាមេរិកបានដំណើរការធ្វើ សមយុទ្ធរួម
ទំហំតូចតាមរយះម៉ាស៊ីនកំព្យួទ័រយកឈ្មោះ “ដំណោះស្រាយស្នូល”៕