អាមេរិក-កូរ៉េខាងត្បូងឯកភាពសម្របសម្រួលគ្នាកសាងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអំពីបញ្ហាស.ប.បកូរ៉េ
(VOVWORLD) - នាថ្ងៃទី៤ កុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងសមភាគីអាមេរិក លោក Joe Biden បានឯកភាពគ្នាដាក់ចេញយុទ្ធសាស្ត្រ “គ្រប់ជ្រុងជ្រោយ” រួមស្ដីពីបញ្ហា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប)។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។ (រូបថត៖ Yonhap/TTXVN) |
សេចក្ដីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា នេះជាលទ្ធ ផលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងរវាងប្រមុខរដ្ឋទាំងពីររូបនេះ ក្រោយពីលោក Biden ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២០ មករា។ អ្នកនាំពាក្យវិមាន ប្រធានាធិបតី លោក Kang Min-seok បានឲ្យដឹងថា ថ្នាក់ដឹកនាំកូរ៉េខាងត្បូង-អាមេរិកទាំងពីរ រូបបានឯកភាពសហប្រតិបត្តិការគ្នាដើម្បីគោលដៅរួម នោះគឺការលុបបំបាត់អាវុធ នុយក្លេអ៊ែរនិងនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់ឧបទ្វីបកូរ៉េ។
ពាក់ព័ន្ធដល់ទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំប្រទេសទាំងពីរ កូរ៉េខាងត្បូងនិងអាមេរិក បានបញ្ជាក់ សារជាថ្មីម្ដងទៀតថា ទំនាក់ទំនងភាពជាសម្ព័ន្ធមិត្តក្នុងអំឡុងពេល៧ទសវត្ស កន្លងមក គឺជាកូនសោរដើម្បីធានាសន្តិភាពនិងសន្តិសុខក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីរក៏បាន សង្កត់ធ្ងន់លើសារសំខាន់នៃការកែលម្អទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយជប៉ុន ក៏ដូចជា ការបង្កើនទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីផងដែរ៕