អាមេរិកក្រៀមរៀបចំដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ី
|
អាមេរិកក្រៀមរៀបចំដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ី (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ កញ្ញា អនុទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Ben Rhodes
បានឲ្យដឹងថា៖ ប្រទេសនេះកំពុងត្រៀមរៀបចំបណ្ដាបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើ រុស្ស៊ីដែលទាក់ទិនដល់វិបត្តនៅអ៊ុយក្រែន។ បទដាក់ទណ្ឌកម្មនេះនឹងត្រូវបានអនុវត្ត រួមជាមួយសហភាពអឺរ៉ុប (EU) ដែលមានផែនការប្រកាស់បទដាក់ទណកម្មជាបន្ត តម្រង់ទៅលើម៉ូស្គូ នាថ្ងៃទី ៥ កញ្ញា។ មុននោះ វ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មចំពោះ ម៉ូស្គូលើវិស័យសេដ្ឋកិច្ចនិងតម្រង់ទៅលើសម្ព័មតិ្តជិតស្និតរបស់ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin។ នាថ្ងៃដ៏ដែល កាសែត “Finacial Times” របស់អង់គ្លេសបានឲ្យ
ដឹងថា៖ EU កំពុងអនុវត្តបទហាមឃាត់បណ្ដាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធរបស់
រុស្ស៊ីបំផុសទុនពីទីផ្សារហិរញ្ញវត្ថុ-រូបីយវត្ថុអឺរ៉ុប។ កាយវិការនេះត្រូវបានចាត់ទុក
ជាវិធានការ “តឹងរឹង” បំផុតនាពេលថ្មីៗនេះសំដៅបង្កើនបទដាក់ទណ្ឌកម្មរបស់ EU ចំពោះម៉ូស្គូដែលទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែន។ ប៉ុន្តែ បទហាមឃាត់នេះគ្រាន់
តែត្រូវបានអនុវត្តចំពោះ សម្ព័ន្ធក្រុមហ៊ុនរដ្ឋដែលមានតំលៃទ្រពសម្បត្តិពី ២៧ ពាន់លានដុល្លាអាមេរិកឡើងទៅ។ ក្នុងករណីបទហាមឃាត់ត្រូវបានអនុវត្ត សម្ព័ន្ធក្រុមហ៊ុនថាមពលធំៗរបស់ រុស្ស៊ី ដូចជា Rosneft នឹងរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ៕