អាមេរិកខិតខំប្រឹងប្រែងផ្សះផ្សារទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូង

(VOVWORLD) - ប្រធានអគ្គសេនាធិការកងទ័ពចម្រុះអាមេរិកលោក Mark Milley បានលើកច្បាស់ថា ការរក្សាទំនាក់ទំនងនេះគឺសំដៅបម្រើផលប្រយោជន៍របស់ប្រទេសទាំងបី ហើយ ក្នុងអតីតកាល ពួកគេបានឆ្លងកាត់ពុះពារលើរាល់ជម្លោះប្រកបដោយរបៀបមានផលប្រយោជន៍សម្រាប់ទំនាក់ទំនងភាពជាសម្ព័ន្ធមិត្ត។
អាមេរិកខិតខំប្រឹងប្រែងផ្សះផ្សារទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូង - ảnh 1 ប្រធានអគ្គសេនាធិការកងទ័ពចម្រុះអាមេរិកលោក Mark Milley (នៅកណ្ដាល) រួមជាមួយសមភាគីជប៉ុននិងកូរ៉េខាងត្បូងក្នុងជំនួបនៅមន្ទីរបញ្ចកោណកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ (រូបថត៖ Yonhap/TTXVN)

ការរក្សាទំនាក់ទំនងភាពជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធត្រីភាគីរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គឺសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងអស់។ ថ្លែងកាល ពីថ្ងៃទី១១ ខែវិច្ឆិកា មុនពេលទៅបំពេញទស្សនកិច្ចនៅតំបន់អាស៊ីភាគឦសាន នោះ ប្រធានអគ្គសេនាធិការកងទ័ពចម្រុះអាមេរិកលោក Mark Milley បានលើកច្បាស់ថា ការរក្សាទំនាក់ទំនងនេះគឺសំដៅបម្រើផលប្រយោជន៍របស់ប្រទេសទាំងបី ហើយ ក្នុងអតីតកាល ពួកគេបានឆ្លងកាត់ពុះពារលើរាល់ជម្លោះប្រកបដោយរបៀបមានផលប្រយោជន៍សម្រាប់ទំនាក់ទំនងភាពជាសម្ព័ន្ធមិត្ត។

        យោងតាមសារព័ត៌មានអាមេរិកថា ជប៉ុននឹងជាទីបង្អង់ដំណើរដំបូងរបស់ លោក Mark Milley មុនពេលទៅបំពេញទស្សនកិច្ចនៅមូលដ្ឋានសឹកមួយចំនួននៃ បញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចលើកនេះត្រូវ បានចាត់ទុកជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់អាមេរិកសំដៅផ្សះផ្សារទំនាក់ ទំនងការទូតដ៏តានតឹងរវាងជប៉ុននិងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ ទាំងពីររបស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ