អាមេរិកខិតជិតដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

(VOVWORLD) - នាថ្ងៃទី ១៤ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក លោក Larry Kudlow បានអះអាងថាសហរដ្ឋអាមេរិកខិតជិតមកដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ហើយកិច្ចពិភាក្សាជាមួយចិនកំពុងប្រព្រឹត្តទៅ“ក្នុងស្មារតី ស្ថាបនា” ផងដែរ។
អាមេរិកខិតជិតដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន - ảnh 1 ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក លោក Larry Kudlow  (រូបថត៖ vov.vn)

ថ្លែងនៅក្នុងក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេសនៅទីក្រុងវ៉ាស៊ីនតោន លោក Kudlow បានមានប្រសាសន៍ថា ប្រទេសដែលខឿនមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោកទាំងពីរនេះ នៅតែមានទំនាក់ទំនងគ្នា ហើយអាចឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយនាពេលឆាប់ៗនេះ។ កិច្ចពិភាក្សាកំពុងតែដំណើរការបានល្អហើយភាគីទាំងពីរខិតជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មផងដែរ។

នាថ្ងៃទី ១២ ខែចវិច្ឆិកា ប្រធានាធិបតីអាមរិក លោក ដូណាល់ត្រាំ ក៏បានជឿជាក់ ថាសហរដ្ឋអាមេរិក«កំពុងខិតជិតមកដល់» ការសម្រេចបានជំហានទី១នៃកិច្ចព្រមព្រៀង ជាមួយចិន ហើយភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម   នាពេលឆាប់ៗនេះ។ ក៏ប៉ុន្តែប្រមុខសេតវិមានរូបនេះមិនភ្លេចរំលឹកឡើងវិញនូវការព្រមានដែលថាលោកនឹងយកពន្ធបន្ថែមទៀតទៅលើទំនិញចិនប្រសិនបើដំណើរការចរចារមិនប្រព្រឹត្តទៅយ៉ាងរលួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ